iOS 11 ចេញ​ផ្លូវការ​យប់​ស្អែក​ហើយ តែ​ម៉ោង​ប៉ុន្មាន​ទើប​ទាញ​យក​បាន​នៅ​កម្ពុជា?

  • 2017-09-18 08:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​ប្រកាស​នៅ​ក្នុង​ពិធី​បង្ហាញ iPhone X កាល​ពី​សប្ដាហ៍​មុន​ថា ខ្លួន​នឹង​បញ្ចេញ​ iOS 11 ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១៧​ ជូន​ដល់​អ្នក​ប្រើប្រាស់​ iPhone ចាប់ពី 5s ឡើង​ទៅ និង iPad ចាប់​ពី Mini 2 និង Air ឡើង​ទៅ ព្រម​ទាំង iPod Touch 6th generation ផង​ដែរ។

ចំពោះ​ម៉ោង​ដែល​ចេញ​នៅ​កម្ពុជា គឺ​នៅ​ក្នុង​​រង្វង់​ម៉ោង ០០:០០ ឈាន​ចូល​ថ្ងៃ​ពុធ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៧។

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ iOS 11 ខុស​ពី iOS 10 គឺ ការ​ធ្វើ​ឲ្យ​កម្មវិធី​ដំណើរ​ការ​លឿន​ជាង​មុន​ និង​សន្សំសំចៃ​ថ្ម នៅ​លើ iPhone។ ចំពោះ iPad វិញ iOS 11 នាំ​មក​នូវ​ក្ដារចុច​ថ្មី​មួយ ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ អក្សរ និង ​លេខ ទៅ​វិញ​ទៅមក លើ​ក្ដារចុច​។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ ក៏​នឹង​បន្ថែម​កម្មវិធី Files ដែល​ងាយស្រួល​ក្នុង​ការ​រៀបចំ​ឯកសារ​ផ្សេងៗ​ផងដែរ៕

ប្រភព៖ iPhoneHacks ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;