​គ្រូ PSG ​អះអាង​ដោះស្រាយ​បញ្ហា​ដណ្ដើម​គ្នា​ស៊ុត​ប៉េណាល់ទី

  • 2017-09-18 09:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Unai Emery ​គ្រូ​បង្វឹក​ក្រុម PSG បាន​មើល​ឃើញ​ពី​ភាព​ចម្រូងចម្រាស​រវាង​កូន​ក្រុម Neymar និង Edinson Cavani ក្នុង​ការ​ប្រកួត​កាលពី​យប់មិញ បន្ទាប់ពី​កីឡាករ​ទាំងពីរ​ហាក់​មិន​ដាច់​ស្រេច​គ្នា​ក្នុង​ការ​កំណត់​ថា នរណា​ជា​អ្នក​ទាត់​បាល់ ១១​ម៉ែត្រ។

ខ្សែប្រយុទ្ធ​ទាំងពីរ​រូប ហាក់​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ក្នុង​ពេល​ដែល​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​ប៉េណាល់ទី​ដល់ PSG ក្នុង​ជំនួប​ដែល​យក​ឈ្នះ Lyon ដោយ​លទ្ធផល ២-០ ។

ក្រោយ​បញ្ហា​នេះ លោក Unai Emery បាន​និយាយ​ថា៖ «ខ្ញុំ​ធ្លាប់​ប្រាប់​ពួកគេ​ហើយ​ឲ្យ​និយាយ​គ្នា​ឲ្យ​ដាច់​ស្រេច។ ខ្ញុំ​គិត​ថា ពួកគេ​អាច​ធ្វើ​រឿង​នេះ​បាន ហើយ​ពួកគេ​ទាំងពីរ​គឺជា​អ្នក​ទាត់​បាល់​១១ម៉ែត្រ​របស់​ពួក​យើង។ ប្រសិនបើ​ពួកគេ​និយាយ​មិន​ត្រូវ​គ្នា​ ខ្ញុំ​នឹង​សម្រេច​ឲ្យ​ពួកគេ​វិញ»

លោក​បន្ត​ថា « ខ្ញុំ​មិន​ចង់​ឲ្យ​វា​ក្លាយ​ជា​បញ្ហា​សម្រាប់​ពួក​យើង​នោះ​ទេ»

យ៉ាងណាមិញ Cavani គឺ​ជា​អ្នក​ស៊ុត​បាល់​ប៉េណាល់ទី​នោះ តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ ដោយសារ​អ្នក​ចាំ​ទី​ Lyon ជួយ​សង្គ្រោះ​បាន៕

ចុចអាន PSG សំណាង យក​ឈ្នះ Lyon ២​-០ សុទ្ធតែ​បាល់ Own Goal

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;