Messi ជួយ Barcelona ឲ្យ​បន្ត​ឈរលើ​កំពូល​តារាង La Liga ដោយ​បំបាក់ Eibar យ៉ាង​ចាស់ដៃ

  • 2017-09-19 22:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona បាន​បំបាក់​ក្រុមភ្ញៀវ Eibar យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៦-១ នៅក្នុង​ក្របខណ្ឌ Spanish La Liga កាលពី​យប់មិញ។ ៦​គ្រាប់​របស់ Barca ក្នុងនោះ​មាន ៤គ្រាប់​ធ្វើបាន​ដោយ Messi នាទី ២០ ៥៩ ៦២ ៨៧ Paulinho នាទី​៣៨ និង Suarez នាទី​៥៣។ ចំណែក ១​គ្រាប់​របស់ Eibar ធ្វើបាន​ដោយ Sergi Enrich នៅ​នាទី ៥៧។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Barcelona បន្ត​ឈរលើ​កំពូល​តារាង​គិតត្រឹម​សប្តាហ៍​ទី៥ ដោយ​ឈ្នះ​ទាំង ៥ប្រកួត មាន ១៥​ពិន្ទុ លើស Sevilla ជា​ក្រុម​លេខ២ មាន ១០​ពិន្ទុ។ ចំណែក Eibar ស្ថិតនៅ​លេខ​១៣ មាន​៦ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;