ម៉ិកស៊ីកូ ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រោះ​អាសន្ន ក្រោយ​រញ្ជួយដី​សម្លាប់​មនុស្ស​ ១៣៤​នាក់

  • 2017-09-20 01:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ​ម៉ិកស៊ីកូ បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រោះ​អាសន្ន បន្ទាប់​ពី​ប្រទេស​នេះ បាន​រងគ្រោះ​រញ្ជួយដី​ដ៏​ខ្លាំង​មួយ​រង្វាស់ ៧,១​រ៉ិចទ័រ កាលពី​យប់ថ្ងៃទី​១៩​កញ្ញា។

រញ្ជួយដី​នេះ​មាន​ជម្រៅ ៥១គីឡូម៉ែត្រ កើតឡើង​នៅ​ភាគខាងត្បូង​ម៉ិកស៊ីកូ។ ប្រធាន​អង្គភាព​ការពារ​ស៊ីវិល លោក Luis Felipe Puente ឲ្យដឹង​ថា រញ្ជួយដី​នេះ បាន​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៣៤​នាក់​ហើយ។

ប្រធានាធិបតី​ម៉ិកស៊ីកូ លោក Enrique Pena Nieto បាន​ប្រកាស​ថា អគារ​ចំនួន ៤៤ បាន​បាក់​រលំ នៅក្នុង​ក្រុង​ម៉ិកស៊ីកូ។ ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ម៉ិកស៊ីកូ ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះ​អាសន្ន។

គណៈកម្មការ​អគ្គិសនី​ម៉ិកស៊ីកូ បាន​ឲ្យដឹង​ថា មនុស្ស​ជាង ៣,៨លាន​នាក់ គ្មាន​ថាមពល​អគ្គិសនី ប្រើប្រាស់ ក្រោយ​កើតមាន​គ្រោះ​មហន្តរាយ​នេះ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;