Kagawa បង្កើតកំណត់ត្រាដែលកីឡាករជប៉ុនមិនធ្លាប់ធ្វើបាននៅ Bundesliga
- 2017-10-02 06:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kagawa បង្កើតកំណត់ត្រាដែលកីឡាករជប៉ុនមិនធ្លាប់ធ្វើបាននៅ Bundesliga
ចន្លោះមិនឃើញ
Shinji Kagawa របស់ក្រុម Borussia Dortmund បានបង្កើតកំណត់ត្រាថ្មី ជាកីឡាករជប៉ុនដែលរកគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការប្រកួតដែលយកឈ្នះ Augsburg ក្នុងលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ។
Kagawa រកបាន ២១គ្រាប់ នៅ Dortmund កាលពីឆ្នាំ២០១០ ដល់ ២០១២ រួចបានផ្ទេរចេញទៅ Manchester United ។ កាលពីឆ្នាំ២០១៤ រូបគេបានត្រឡប់ចូលរួមជាមួយ Dortmund ជាលើកទីពីរ និងអាចរកបន្ថែម ១៧គ្រាប់ទៀត គិតមកទល់ពេលនេះ។
ជ័យជម្នះខាងលើ បានធ្វើឲ្យ Dortmund ឈរនៅលើកំពូលតារាង ដាច់ក្រុម Bayern Munich ដែលកំពុងស្ថិតនៅលេខ២ ចំនួន ៥ពិន្ទុ៕