អតីត​កីឡាករ​វៀតណាម ថា​ក្រុម​នេះ​កំពុង​ជួប​វិបត្តិ​ខ្វះ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច

  • 2017-10-04 06:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Le Huynh Duc អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​វៀតណាម បាន​បង្ហាញ​ការ​ខក​ចិត្ត បន្ទាប់ពី​ខ្សែប្រយុទ្ធ​ម្នាក់​ដែល​មិន​បាន​ជាប់​ជម្រើស​ជាតិ​ជាង ៣​ឆ្នាំ ត្រូវ​បាន​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ជា​ថ្មី ដើម្បី​ត្រៀម​ប៉ះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​វគ្គជម្រុះ​ AFC Asian Cup 2019 នៅ​ថ្ងៃ​ទី១០​ ខែ​តុលា ឆ្នាំ​២០១៧។

លោក Mai Duc Chung បាន​កោះហៅ​ខ្សែ​ប្រយុទ្ធ Nguyen Anh Duc ជា​ថ្មី ទោះបីជា​កីឡាករ​វ័យ ៣២ឆ្នាំ​រូប​នេះ មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ពី​មុន ជ្រើសរើស​ដាក់​ក្នុង​បញ្ជី​ក្រុម​ជម្រើស​ជាតិ​វៀតណាម​តាំង​ពី​ឆ្នាំ​២០១៤ ក៏​ដោយ។ មូលហេតុ​ដែល​មិន​អាច​ជាប់​ជម្រើស​ជាតិ គឺ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ។

ខ្សែ​ប្រយុទ្ធ Nguyen Anh Duc (រូបភាព៖ Alchetron)
​ខ្សែប្រយុទ្ធ​របស់​ក្លឹប Becamex Binh Duong នេះ​បច្ចុប្បន្ន ជា​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​ជាងគេ​នៅ​លីគ​កំពូល​វៀតណាម។ ប៉ុន្តែ លោក Huynh Duc បាន​អះអាង​ថា ការ​វិល​ត្រឡប់​របស់​ខ្សែប្រយុទ្ធ​ដែល​គេ​បំភ្លេច​ចោល​នៅ​ក្រុម​ជម្រើស​ជាតិ​រូប​នេះ បង្ហាញ​ថា​ ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​កំពុង​ជួប​កង្វះ​ខ្សែ​ប្រយុទ្ធ​មុតស្រួច។

សូម​បញ្ជាក់​ថា លោក Huynh Duc គឺ​ជា​គ្រូ​បង្វឹក​របស់​ក្រុម SHB Da​ Nang ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;