Rashford បង្ហើប​ពី​ការ​រៀន​ស៊ុត​បាល់​ហ្វ្រីឃីក​តាម Ronaldo

  • 2017-10-04 09:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford របស់​ក្រុម Manchester United បាន​អះអាង​ថា ខ្លួន​អាច​ស៊ុត​បាល់​ហ្វ្រីឃីក ដូច​តារា​បាល់ទាត់​ឆ្នើម​ Cristiano Ronaldo ប៉ុន្តែ​រូបគេ​មិន​ទាន់​មាន​ឱកាស​ដើម្បី​បង្ហាញ​វា​នៅ​ឡើយ។

Rashford ស៊ុតហ្វ្រីឃីក
កីឡាករ​វ័យ ១៩ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ក្នុង​ជម្រើស​១១នាក់​ដំបូង​របស់​ក្រុមបិសាចក្រហម ​ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​កាល​ពី ២​ឆ្នាំ​មុន។ ហើយ​បច្ចុប្បន្ន លោក Jose Mourinho គ្រូ​បង្វឹក Man Utd បាន​ផ្ដល់​តួនាទី​ស៊ុត​បាល់​ហ្វ្រីឃីក​ទៅ​ដល់ Rashford ផង​ដែរ។

យុវជន​សញ្ជាតិ​អង់គ្លេស​រូប​នេះ ធ្លាប់​ស៊ុត​ចូល​តាម​រយៈ​បាល់​ហ្វ្រីឃីក​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ កាលពី​ខែ​មេសា ពេល​ប្រកួត​ទល់នឹង​ក្រុម Celta Vigo ។ ទោះ​ជា​យ៉ាងណា ​Rashford អះអាង​ថា សមត្ថភាព​របស់​គេ ល្អ​ប្រហាក់ប្រហែល​នឹង Ronaldo ដែរ។

«ខ្ញុំ​អាច​ធ្វើ​ដូច​គាត់ (Ronaldo) បាន ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​បង្ហាញ​វា​»។ នេះ​ជា​សម្ដី​របស់ Rashford ។

Ronaldo មាន​ភាព​ល្បីល្បាញ លើ​សមត្ថភាព​ស៊ុត​ហ្វ្រីឃីក កាលពី​រូបគេ​ជា​កីឡាករ​របស់ Man Utd ដែល​មាន​រយៈ​ពេល ៦​ឆ្នាំ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;