ត្រឹម​រយៈពេល​១០ខែ ថៃ​កើប​លុយ​ពី​ភ្ញៀវ​ទេសចរ​បរទេស​បាន​ជាង ៤១ពាន់​លាន​ដុល្លារ

  • 2017-10-12 23:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស ២៦,៩លាន​នាក់ គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ដល់​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៧ កើន​ឡើង​ ៥,៦ភាគរយ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ ចំណែក​ឯ​ចំណូល​ដែល​បាន​ពី​ភ្ញៀវ​ទេសចរ​ទាំងនោះ​វិញ គឺ​ចំនួន ១,៣៧ទ្រីលាន​បាត ឬ​ស្មើ​នឹង​ជាង ៤១ប៊ីលាន​ដុល្លារ​អាមេរិក កើន​ឡើង ៧,៦ភាគរយ។

លោក​ស្រី Kobkarn Wattanavrangkul រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍ និង​កីឡា​ថៃ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស គឺ​ចិន មាន​ចំនួន​ច្រើន​លើស​គេ ពោល​គឺ ៧,៦៣លាន​នាក់។

ភ្ញៀវ​ទេសចរ​ចិន មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ថៃ
គួរ​បញ្ជាក់​ផង​ដែរថា ក្នុង​ឆ្នាំ​២០១៧ នេះ ថៃ​បាន​ដាក់​គោលដៅ ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន ៣៥លាន​នាក់ ដែល​មាន​ន័យ​ថា ក្នុង​រយៈពេល​ជាង​១ខែ​ចុងក្រោយ​នេះ ថៃ​រំពឹង​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ជិត ១០លាន​នាក់​បន្ថែម​ទៀត៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;