ខ្សែ​ភាពយន្ត Kingsman ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បញ្ចាំង​នៅ​កម្ពុជា

  • 2017-10-13 00:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ Kingsman: The Golden Circle ដែល​ជា​វគ្គ​ថ្មី​នៃ​ខ្សែ​ភាពយន្ត​ដ៏​ល្បី Kingsman មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយសារ​មាន​រូបភាព​មិន​ល្អ​ពី​កម្ពុជា នៅ​ក្នុង​ខ្សែ​ភាពយន្ត​នោះ។

អាជ្ញាធរ បាន​បញ្ជាក់ថា ខ្សែ​ភាពយន្ត​នេះ បាន​យក​ទឹកដី​កម្ពុជា ជា​កន្លែង​ដែល​ពួក​ភេរវកររស់​នៅ ដើម្បី​បង្ក​បញ្ហា​ដល់​ពិភពលោក។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ខ្សែ​ភាពយន្ត​នោះ មាន​បង្ហាញ​រូបភាព​ប្រាសាទ​នៅ​ក្នុង​ព្រៃ ដែល​ដូច​ទៅ​នឹង​ប្រាសាទ​តាព្រហ្ម។ យ៉ាងណាក្ដី មិន​មាន​ការ​បញ្ជាក់​ឈ្មោះ​ប្រាសាទ​នៅ​ក្នុង​ភាពយន្ត​នោះទេ។

ខ្សែ​ភាពយន្ត Kingsman: The Golden Circle ដែល​បន្ត​ពី​រឿង Kingsman: The Secret Service បាន​កើប​ចំណូល​បាន​ជាង ២៦១លាន​ដុល្លារ​​រួច​មកហើយ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​នៃ​ការ​ចាក់​បញ្ចាំង។

​​​​​រំលឹក​ផង​ដែរថា កន្លង​មក ក៏​មាន​ការ​ហាម​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​បរទេស​នៅ​កម្ពុជា​ដែរ ដូច​ជា​រឿង Fifty Shades of Grey និង​រឿង The Wolf of Wall Street ជាដើម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;