Leicester នៅ​តែ​ឡើង​មិន​ផុត​ពី​តំបន់​ដែលត្រូវ​កាត់​ចោល

  • 2017-10-17 00:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Leicester City ដែល​ជា​ជើងឯក Premier League រដូវកាល ២០១៥-២០១៦ កំពុង​តែ​ត្រដាបត្រដួស​យ៉ាង​ខ្លាំង​ក្នុង​រដូវកាល​ថ្មី​នៃ​លីគ​កំពូល​អង់គ្លេស។ ការ​ប្រកួតសប្ដាហ៍​ទី​៨ យប់មិញ​នេះ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Craig Shakespeare បាន​ត្រឹម​ស្មើ​ក្រុម West Bromwich យ៉ាង​លំបាក។

កីឡាករ Nacer Chadli បាន​ស៊ុត​ហ្រ្វីឃីក​បញ្ចូលទី​យ៉ាង​ល្អ​នៅ​នាទី ៦៣ ប៉ុន្តែ Riyad Mahrez បាន​ស៊ុត​ឲ្យ Leicester តាម​ស្មើ​វិញ​នៅ១០នាទី​មុន​ចប់​ការ​ប្រកួត។

កីឡាករ​ក្រុម West Brom អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី
១ពិន្ទុ​បន្ថែម​នេះ មិន​អាច​ជួយ​ឲ្យ Leicester ឆ្លង​ផុត​ពី​តំបន់​បាត​តារាង​នោះទេ។ ឆ្លង​កាត់​ ៨ប្រកួត​ ក្រុម​នេះ ឈរ​លេខ ១៨ មាន​តែ ៦ពិន្ទុ​ប៉ុណ្ណោះ ខណៈ West Brom ឈរ​ពាក់​កណ្ដាល​តារាង មាន ១០ពិន្ទុ ក្នុង ៨ប្រកួត៕
Mahrez អបអរ​ក្រោយ​ស៊ុត​តាម​ស្មើ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;