ហ្វីលីពីន រំដោះ​ក្រុង Marawi បាន​ហើយ

  • 2017-10-18 01:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានា​ធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ប្រកាស​កាលពី​ថ្ងៃទី​១៧​តុលា​ថា ក្រុង Marawi ត្រូវបាន​រំដោះ​ពីក្រុម​ភេរវកម្ម​ហើយ បន្ទាប់​ពី​សង្គ្រាម​ក្នុង​ក្រុង​នេះ បាន​កើតឡើង​ជាង ៥ខែ​មក។ ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម ក្នុង​ក្រុង Marawi បាន​ធ្វើឲ្យ​មនុស្ស​ជាង ១ពាន់​នាក់​បាន​ស្លាប់ និង​ជាង ៤០ម៉ឺន​នាក់​គ្មានទី​ជម្រក។

លោក Rodrigo Duterte ក្នុងអំឡុងពេលទស្សនកិច្ចនៅក្រុង Marawi
ទោះជា​យ៉ាងណា ទាហាន​ហ្វីលីពីន បាន​អះអាង​ថា សង្គ្រាម​នៅ​ក្រុង Marawi នឹង​នៅតែ​បន្ត​បើទោះ​ជា​រំដោះ​បាន​ហើយ​ក៏ដោយ ព្រោះ​ក្រុម​ឧទ្ទាម​ប្រមាណ ៣០នាក់​ទៀត កំពុង​ស្ថិតនៅ​ក្នុង​ក្រុង​នេះ​នៅឡើយ។ លើសពី​នេះ ចំណាប់ខ្មាំង ២០នាក់​ទៀត កំពុង​ស្ថិតក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម ដែលជា​បណ្តាញ IS នោះ​ផងដែរ៕
ទាហានហ្វីលីពីន បើក​ប្រតិបត្តិការនៅក្រុង Marawi

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;