ISIS គំរាម​វាយ​ប្រហារ​ព្រឹត្តិការណ៍ World Cup 2018 នៅ​រុស្ស៊ី

  • 2017-10-19 02:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជ្រុល​និយម ISIS បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក ដែល​ក្នុង​នោះ​មាន​ផ្សាភ្ជាប់​នឹង​អត្ថន័យ​ចង់​ធ្វើ​ការ​វាយ​ប្រហារ​អំឡុង​ព្រឹត្តិការណ៍ FIFA World Cup 2018។

World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល
ក្នុង​រូប គេ​សង្កេត​ឃើញ​មាន​សមាជិក​ក្រុម ISIS កាន់​កាំភ្លើង​វែង​មួយ​ដើម ឈរ​នៅ​មុខ​កីឡដ្ឋាន​បាល់ទាត់ អម​ជាមួយ​រូប​គ្រាប់​បែក និង​និមិត្តសញ្ញា​ផ្លូវការ​របស់ World Cup។ សូម​បញ្ជាក់​ថា FIFA World Cup នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ក្នុង​ទីក្រុង​ចំនួន ១១ នៅ​ប្រទេស​រុស្ស៊ី ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុម ISIS ធ្លាប់​វាយ​ប្រហារ​រុស្ស៊ី​ម្ដង​រួច​មក​ហើយ ដោយ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង Saint Petersburg បណ្ដាល​ឲ្យ​មនុស្ស​១៤​បាន​ស្លាប់៕

ប្រភព៖ ibtimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;