Nokia 7 ទើប​ចេញ​ជា​ផ្លូវការ តម្លៃ​មិន​ដល់ ៤០០​ដុល្លារ

  • 2017-10-19 06:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ស្មាតហ្វូន​កម្រិត​មធ្យម Nokia 7 នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៣៧៧​ដុល្លារ ដល់ ៤០០​ដុល្លារ​ប៉ុណ្ណោះ។ លក្ខណៈ​ពិសេស​របស់ Nokia 7 គឺ​មាន​បំពាក់​កាមេរ៉ា​ទំនើប​ប្រភេទ "Bothie" អាច​ថត​រូបភាព​ទាំង​កាមេរ៉ា​មុខ និង​ក្រោយ​ក្នុង​ពេល​តែ​មួយ។

បើ​និយាយ​​ពី​កម្លាំង​ម៉ាស៊ីន​វិញ វា​ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 630 អម​ជាមួយ RAM ២​ជម្រើស​គឺ 4GB និង 6GB។ អេក្រង់​ជា​ប្រភេទ​កញ្ចក់ IPS LCD កម្រិត 1080p។ ស្មាតហ្វូន​កម្លាំង​ថ្ម 3000mAh នេះ មាន​ទំហំ​កាមេរ៉ា​ខាង​ក្រោយ 16MP f/1.8 ខាង​មុខ 5MP f/2.0។ Nokia 7 នឹង​ចេញ​លក់​ផ្លូវការ​នា​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;