កីឡាករ​កម្ពុជា ៦​រូប ដែល​ធ្លាប់​សន្លប់​នៅ Thai Fight

  • 2017-10-19 08:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​កម្ពុជា​មួយ​ចំនួន សុទ្ធតែ​ធ្លាប់​បាន​សាកល្បង​រសជាតិ សម្រាប់​ការ​ប្រកួត​នៅ​កម្មវិធី​របស់​ថៃ Thai Fight នា​ពេល​កន្លង​មក។ ក្នុង​នោះ មាន​កីឡាករ​ខ្លះ​បាន​ឈ្នះ ឯ​ខ្លះ​ទៀត បាន​ចាញ់​ដោយ​សន្លប់។

កីឡាករ ៦​រូប​របស់​កម្ពុជា ដែល​បាន​ចាញ់​នៅ Thai Fight ដោយ​សន្លប់ មាន​ដូចជា

  • កីឡាករ ឡុង សុភី ៖ បាន​សន្លប់​ដោយ​កីឡាករ Saensathan P.K. Saenchai នៅ​ឆ្នាំ​២០១៧ ដោយ​សន្លប់​។

  • កីឡាករ វង់ ណយ ៖ បាន​សន្លប់​ដោយ​កីឡាករ Iquezang ។

  • កីឡាករ ផល សោភ័ណ្ឌ ៖ បាន​សន្លប់​ទឹក​ទី​មួយ​ ដោយ​កីឡាករ សែន ឆៃ កាល​ពី​ចុង​ឆ្នាំ​២០១៥។

  • កីឡាករ សុខ ទូច ៖ បាន​សន្លប់​ក្នុង​ទឹក​ទី​មួយ​ ដោយ​កីឡាករ​ថៃ Tengnueng Sitjesairoong កាល​ពី​ឆ្នាំ​២០១៦។

  • កីឡាករ ផាន់ គ្រាន់ ៖ បាន​សន្លប់​ក្នុង​ទឹក​ទី​មួយ ដោយ​កីឡាករ សៃ យុគ កាល​ពី​ឆ្នាំ​២០១៦។

  • កីឡាករ អ៊ុង វីរៈ ៖ បាន​សន្លប់​ក្នុង​ទឹក​ទី​មួយ ដោយ​កីឡាករ Sudsakorn Sor Klinmee កាលពី​ឆ្នាំ​២០១៣​។

ក្រៅ​ពី​នោះ មាន​កីឡាករ​ដែល​ឈ្នះ និង​ចាញ់​ដោយ​ពិន្ទុ ដូចជា

  • កីឡាករ សេន ប៊ុនថេន ៖ ចាញ់ Antonpito ចំនួន​ពីរ​លើក កាល​ពី​ឆ្នាំ២០១៤។

  • កីឡាករ កែវ រំចង់ ៖ ជា​កីឡាករ​កម្ពុជា​ដែល​ធ្លាប់​ចូលរួម​ប្រកួត​ច្រើន​លើក​ក្នុង​កម្មវិធី Thai Fight ហើយ​ប្រកួត​លើក​ចុងក្រោយ បាន​យក​ឈ្នះ Iquezang ។

  • កីឡាករ ពេជ្រ សីហា ៖ ចាញ់​កីឡាករ Iquezang ដោយ​ពិន្ទុ កាល​ពី​ឆ្នាំ២០១៤​៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;