AFC ប្រកាស​ពី​ទីតាំង​ប្រកួត​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ហើយ

  • 2017-10-24 22:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ តុលា​ថា ការ​ប្រកួត​រវាង​កូរ៉េ​ខាងជើង និង​ម៉ាឡេស៊ី ក្នុង​វគ្គជម្រុះ AFC Asian Cup 2019 នឹង​ធ្វើឡើង​នៅ​ប្រទេស​ថៃ។ ការ​ប្រកួត​នេះ​នឹង​ធ្វើឡើង​២លើក គឺ​នៅថ្ងៃទី​១០ និង ១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រុមកូរ៉េខាងជើង
ការយក​ប្រទេស​ថៃ ធ្វើជា​ទឹកដី​កណ្តាល​នៃ​ការ​ប្រកួត​នេះ គឺ​ដោយសារ​ភាព​តានតឹង​នយោបាយ​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី ចំពោះ​ការស្លាប់​លោក គីម ជុងណាម ដែលជា​បងប្រុស​របស់​មេដឹកនាំ​របស់​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន កាលពី​ខែ​កុម្ភៈ។ ក្រោយ​ឃាតកម្ម​នេះ ម៉ាឡេស៊ី បាន​ហាម​មិនឲ្យ​ប្រជាជន​ខ្លួន​ធ្វើ​ដំណើរទៅ​កូរ៉េ​ខាងជើង ជា​ពិសេស​មិន​ព្រម​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ខ្លួន ទៅ​ប្រកួត​វគ្គ​ជម្រុះ AFC នៅ​ក្រុង​ព្យុងយ៉ាង ដែលតាម​កាលវិភាគ គឺ​ធ្វើឡើង​នៅថ្ងៃទី​២៨ មីនា ២០១៧​នោះឡើយ។
ក្រុមម៉ាឡេស៊ី

អគ្គលេខាធិការ AFC លោក Windor John បាន​អរគុណ​ចំពោះ​សហព័ន្ធ​បាល់ទាត់​ថៃ ដែល​យល់ព្រម និង​ធានា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃការ​ប្រកួត​ទាំង២​លើក​នេះ។

គួរ​បញ្ជាក់​ថា កូរ៉េខាងជើង និង​ម៉ាឡេស៊ី ស្ថិតនៅ​ក្នុង​ពូល B នៃ​វគ្គ​ជម្រុះ​នេះ រួមមាន​២ក្រុម​ទៀត​គឺ លីបង់ និង​ហុងកុង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;