ក្មេង​ម្នាក់​ជូន​លុយ ៥ផោន​ទៅ​កីឡាករ​ម្នាក់​ដែល​ជួយ Huddersfield ឈ្នះ Man Utd

  • 2017-10-25 09:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្មេង​ប្រុស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Adam បាន​ជូន​លុយ​ចំនួន ៥​ផោន ឬ ជិត ៧​ដុល្លារ ទៅ​ឲ្យ​កីឡាករ​សញ្ជាតិ​អូស្ត្រាលី Aaron Mooy ដែល​បាន​ស្វែងរក​ជ័យជម្នះ​ឲ្យ​ក្រុម Huddersfield ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Manchester United កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។

Mooy ស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យ Huddersfield ពេលប៉ះ Man Utd
ក្នុង​សំបុត្រ​មួយ​ច្បាប់ ក្មេង​ប្រុស​នោះ​បាន​សរសេរ​ថា "Mooy អាច​ទទួល​លុយ​នេះ​បាន ព្រោះ​គាត់​លេង​បាន​ល្អ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ថែម​ទៀត"។ ក្មេង​ដដែល​បាន​ផ្ញើ​សំបុត្រ អម​ជាមួយ​សាច់ប្រាក់ ៥​ផោន ទៅ​ឲ្យ​គ្រូ​បង្វឹក​លោក David Wagner ដើម្បី​ឲ្យ​លោក​ជូន​បន្ត​ទៅ​ដល់​ដៃ Mooy។
សំបុត្ររបស់ក្មេងប្រុសដែលមានឈ្មោះថា Adam

សំបុត្រ​នេះ ត្រូវ​បាន​លាតត្រដាង​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​នាយក​គ្រប់គ្រង​ក្រុម Huddersfield ​ក្រោយ Mooy ដែល​មាន​វ័យ ២៧ឆ្នាំ ស៊ុត​គ្រាប់​បើក​ឆាក ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​ក្រុម​បិសាច​ក្រហម ដោយ​លទ្ធផល ២-១ ។ លទ្ធផល​នេះ ធ្វើឲ្យ Huddersfield ទទួល​បាន​ជ័យជម្នះ​លើក​ដំបូង​លើ Man Utd ក្នុង​រយៈ​ពេល ៦៥​ឆ្នាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;