Leicester តែងតាំង​គ្រូ​បង្វឹក​ថ្មី​ហើយ

  • 2017-10-26 00:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Leicester City បាន​ប្រកាស​ពី​ការ​តែងតាំង​លោក Claude Puel ជា​គ្រូ​បង្វឹក​ថ្មី បន្ទាប់ពី​បញ្ដេញ​លោក Craig Shakespeare កាល​ពី​សប្ដាហ៍​មុន។ នេះ​បើតាម​ការ​ប្រកាស​នៅលើ​វិប​សាយ​របស់​ Leicester ​យប់មិញ។

លោក Claude Puel
លោក Puel វ័យ ៥៦​ឆ្នាំ មាន​បទពិសោធន៍​ក្នុង​ការ​ដឹកនាំ​ក្រុម​ជា​ច្រើន ដូចជា AS Monaco, Lille, Lyon, Nice និង Southampton។ លោក​បាន​ទៅ​ដល់​កីឡដ្ឋាន King Power Stadium របស់​ក្រុម​កញ្ជ្រោង និង​បាន​ចុះកុងត្រា ដែល​មាន​សុពលភាព​ដល់​ឆ្នាំ​២០២០។

ក្នុង​ជំនួប​ផ្លូវការ​ដំបូង​របស់​លោក អតីត​គ្រូ​បង្វឹក​ក្រុម Southampton រូប​នេះ នឹង​ដឹកនាំ Leicester ជួប​ក្រុម​ភ្ញៀវ Everton នា​ចុង​សប្ដាហ៍​នេះ ក្នុងក្របខ័ណ្ឌ English Premier League៕

Leicester City

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;