Roma បំបាក់ Chelsea យ៉ាង​ចាស់ដៃ ឡើងឈរ​លេខ១​ក្នុងពូល

  • 2017-10-31 22:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Roma បាន​បំបាក់​ក្រុមភ្ញៀវ​តោខៀវ Chelsea យ៉ាង​ចាស់ដៃ ដោយ​លទ្ធផល ៣-០ ក្នុង Champions League ពូលC កាលពី​យប់មិញ។ ៣គ្រាប់​របស់​ Roma ធ្វើបាន​ដោយ El Shaarawy នាទី១ និង៣៦ និង Perotti នាទី៦៣។

ក្រោយ​បរាជ័យ​នេះ Chelsea បាន​ក្លាយជា​ក្រុម​ដំបូង​របស់​អង់គ្លេស ដែល​ប្រកួត​ចាញ់​នៅ Champions League ក្នុង​រដូវកាល​នេះ។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Roma ឈរនៅ​លេខ១ ក្នុង​ពូល មាន ៨​ពិន្ទុ លើស Chelsea ១​ពិន្ទុ។ ចំណែក​២ក្រុម​ទៀត​ក្នុង​ពូល​នេះ​ដែរគឺ Atletico Madrid លេខ៣ មាន ៣ពិន្ទុ និងFK Qarabag លេខ៤មាន​២ពិន្ទុ បន្ទាប់ពី​ក្រុម​ទាំង២​នេះ ប្រកួត​ស្មើគ្នា ១-១។

លទ្ធផល​គូ​ផ្សេង​ទៀត​រួមមាន

FC Basel ១-២ CSKA Moscow

Man Utd ២-០ Benfica

Celtic ១-២ Bayern Munich

PSG ៥-០ Anderlecht

Olympiakos ០-០ Barcelona

Sporting ១-១ Juventus៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;