អភិបាល​រាជធានី​ភ្នំពេញ៖ កន្លែង​ផ្ញើ​យានយន្ត​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ត្រូវ​បញ្ឈប់​អាជីវកម្ម​ជា​បន្ទាន់

  • 2017-11-02 07:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

កន្លែង​ផ្ញើ​កង់-ម៉ូតូ និង​រថយន្ត មិន​មាន​ច្បាប់​អនុញ្ញាត​ទេ ត្រូវ​បញ្ឈប់​អាជីវកម្ម​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង ផ្ដើម​ចេញ​ពី​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នេះ ខណៈ​ពេល​ចុះ​ពិនិត្យ​មើល​កងកម្លាំង​ប៉ូលិស​រាជធានី​ដែល​ដាក់​គោល​ដៅ​ក្នុង​កិច្ច​ការ​ពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជា​ពលរដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក។

អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា កម្លាំង​ទាំង​អស់​ត្រូវ​ចុះ​ពិនិត្យ​មើល​ទីតាំង​ផ្ញើ​កង់ ម៉ូតូ​និង​រថយន្ត​ឲ្យ​បាន​ម៉ត់ចត់។ មួយ​វិញ​ទៀត ចំពោះ​តម្លៃ​នៃ​ការ​ផ្ញើ​ក៏​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់​ដែរ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​អាជីវកម្ម​ស្រេច​តែ​អំពើ​ចិត្ត​ទទួល​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;