ការ​នាំចេញ​អាវុធ​របស់​រុស្ស៊ី នឹង​ឈាន​ដល់​ជាង ១៥ពាន់​លាន​ដុល្លារ

  • 2017-11-07 22:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​អះអាង​ក្នុង​កិច្ច​ប្រជុំ​១ កាលពី​ថ្ងៃទី៧​វិច្ឆិកា​ថា ការ​នាំចេញ​អាវុធ និង​ឧបករណ៍​យោធា​របស់​រុស្ស៊ី នឹង​ឈាន​ដល់ ១៥,៣ពាន់​លាន​ដុល្លារ​ត្រឹម​ចុងឆ្នាំ​២០១៧។

លោក ពូទីន និយាយ​ថា ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពង្រឹង​ដល់​ក្រមហ៊ុន​ផលិត​សព្វាវុធ​រុស្ស៊ី នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​បច្ចេក​វិទ្យា និង​សក្តានុពល​ផលិតកម្ម​របស់​ពួកគេ ក៏បាន​កើនឡើង​ផងដែរ ដែល​ជួយ​បង្កើន​ការ​នាំចេញ និង​គុណភាព។

ទោះជា​យ៉ាងណា លោក ពូទីន បញ្ជាក់​ថា ក្នុងពេល​ដែល​រុស្ស៊ី កំពុង​រក​ផល​ចំណេញ​ពីការ​លក់​អាវុធ រុស្ស៊ី​ក៏​តែងតែ​គិតទៅ​លើ​សន្តិសុខ និង​ស្ថិរភាព​តំបន់ និង​សកល​ផងដែរ។ លោក​បន្ថែម​ថា រុស្ស៊ី បាន​ជ្រើសរើស​ដៃគូ​ជាច្រើន ដើម្បី​តាមដាន​ចំពោះ​ការ​ប្រើប្រាស់​អាវុធ​របស់​អតិថិជន​ដែល​ទិញ​ពី​ខ្លួន។ ការ​នាំចេញ​អាវុធ​គឺជា​ទំនួល​ខុសត្រូវ​ដ៏ធំ​មួយ​របស់​ប្រទេស​ផលិត ហើយ​អ្នក​លក់​អាវុធ​ទាំងអស់ ត្រូវតែ​ដឹង​ពីការ​ទទួល​ខុសត្រូវ​នេះ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;