មកស្គាល់មេដឹកនាំល្បីៗលើលោក ដែលជិះរថយន្តថ្លៃកប់ពពក
- 2017-11-08 08:32:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មេដឹកនាំល្បីៗលើលោក ដែលជិះរថយន្តថ្លៃកប់ពពក
ចន្លោះមិនឃើញ
រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយដ៏ចាំបាច់ សម្រាប់មនុស្សគ្រប់រូប មិនថាជនសាមញ្ញ ឬក៏ថ្នាក់ដឹកនាំកំពូលនោះទេ។ យ៉ាងណាមិញ តម្លៃនិងគុណភាពរបស់រថយន្តនីមួយៗ អាចខុសគ្នា ដោយអាស្រ័យទៅលើឋានៈ និងទ្រព្យធនរបស់ម្ចាស់។ តួយ៉ាង រថយន្តរបស់ថ្នាក់ដឹកនាំកំពូលសុទ្ធតែមានតម្លៃថ្លៃមិនធម្មតា ហើយជាពិសេសនោះមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាភាពលម្អបែបប្រណីតជាដើម។
តោះ! មកដឹងពីតម្លៃរថយន្តរបស់ថ្នាក់ដឹកនាំកំពូលមួយចំនួនដូចខាងក្រោម៖
១. នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe – រថយន្ត Lexus LS 600h L Gurad តម្លៃ ៣០ម៉ឺនដុល្លារ
រាល់ពេលចុះទស្សនកិច្ចក្នុងឬក្រៅប្រទេស នាយករដ្ឋមន្ត្រីជប៉ុន តែងប្រើប្រាស់រថយន្ត Lexs LS 600h L ចំនួន ៤គ្រឿង ដែលមានបំពាក់បច្ចេកវិទ្យាការពារគ្រាប់កាំភ្លើង។ រថយន្តនេះ ប្រើម៉ាស៊ីនសាំង V8 ចំណុះ ៤,៦លីត្រ និងកម្លាំង ៣៨៦សេះ។
២. ប្រធានាធិបតីចិន Xi Jinping – រថយន្តចិន Hongqi L5 តម្លៃ ៨០ម៉ឺនដុល្លារ
ដាក់លក់ក្នុងតម្លៃដល់ទៅ ៨០ម៉ឺនដុល្លារ រថយន្តផលិតក្នុងស្រុក Hongqi L5 មានតែអ្នកមានទ្រព្យស្ដុកស្ដម្ភ ឬមន្ត្រីជាន់ខ្ពស់ចិនប៉ុណ្ណោះ ដែលអាចជិះវាបាន។ Hongqi L5 មានម៉ាស៊ីន V12 ចំណុះ ៦លីត្រ និងកម្លាំង ៤០៨សេះ។
៣. ប្រធានាធិបតីអាមេរិក Donald Trump – រថយន្ត The Beast តម្លៃ ១,៥លានដុល្លារ
រថយន្តដែលលោក Donald Trump ជិះរាល់ថ្ងៃមានម៉ាក Cadillac One ឬហៅថា The Beast តម្លៃជាមធ្យម ១,៥លានដុល្លារ។ រាល់ពេលចេញដំណើរម្ដងៗ ប្រធានាធិបតីអាមេរិកតែងមានរថយន្ត The Beast តាមហែហមប្រហែល ១២គ្រឿង។ The Beast មានកម្រាស់កញ្ចក់ក្រាស់ ១២សង់ទីម៉ែត្រ អាចការពារគ្រាប់កាំភ្លើង និងអាវុធគីមី។
៤. ប្រធានាធិបតីរុស្ស៊ី Vladimir Putin – រថយន្ត Mercedes S600 Pullman Guard តម្លៃ ១,៥៧លានដុល្លារ
រថយន្តរបស់លោក Putin អាចការពារគ្រាប់កាំភ្លើង ហើយខាងក្នុងមានកន្លែងអង្គុយចំនួន ៦។ S600 Pullman ចេញលក់ដំបូងនៅឆ្នាំ២០០៨ ហើយតម្លៃបច្ចុប្បន្នប្រមាណ ១,៥៧លានដុល្លារ (មិនទាន់គិតតម្លៃពន្ធ)។
៥. ស្ដេចព្រុយណេ Hassanal Bolkiah – រថយន្ត Rolls Royce ស្រោបដោយមាសសុទ្ធតម្លៃ ១៤លានដុល្លារ
ព្រះចៅ Hassanal Bolkiah ត្រូវគេទទួលស្គាល់ថាជា អ្នកស្រឡាញ់រថយន្តខ្លាំងបំផុត។ ព្រះអង្គ មានរថយន្តផ្ទាល់ខ្លួនចំនួនជាង ៥ពាន់គ្រឿង ដែលច្រើនជាងគេបង្អស់នៅលើពិភពលោក។ តម្លៃសរុបនៃរថយន្តទាំងនោះប្រមាណ ៣០០លានដុល្លារ។
រថយន្តដែលស្ដេចព្រុយណេចូលចិត្តជិះជាងគេគឺ Rolls Royce Silver Spur II ស្រោបដោយសុទ្ធ មានតម្លៃ ១៤លានដុល្លារ៕