Ronaldo បង្ហាញ​មុខ​កូន​ស្រី​ទី៤

  • 2017-11-13 00:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​បង្ហោះ​រូប​មិត្ត​ស្រី Georgina Rodriguez ជាមួយ​កូន​ស្រី​ទី៤​ ឈ្មោះ Alana Martina ដែល​ទើប​នឹង​កើតនៅ​មន្ទីរពេទ្យ​ទីក្រុង​ម៉ាឌ្រីត កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ៥សម័យ វ័យ៣២ឆ្នាំ បាន​សរសេរ​លើ Instagram របស់​ខ្លួន​ថា "Alana Martina បាន​កើត​ហើយ។ ទាំង Geo និង Alana គឺ​មាន​សុខភាព​ល្អ។ ពួក​យើង​ពិត​ជា​រីករាយ​ណាស់"។

គួរ​បញ្ជាក់​ផង​ដែរថា កូន​ទាំង ៤នាក់របស់​ Ronaldo មាន​ឈ្មោះថា Cristiano Jr (អាយុ ៧ឆ្នាំ) Eva និង Mateo (កូន​ភ្លោះ កើត​កាលពី​ខែមិថុនា) និង Martina៕

រូបថត​ដែល Ronaldo ទើប​បង្ហោះ​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;