ក្រុមហ៊ុនចិនសាងសង់ព្រលានយន្តហោះថ្មី លើដីសម្បទាន ៥ម៉ឺនហិកតានៅកោះកុង
- 2017-11-15 02:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិនសាងសង់ព្រលានយន្តហោះថ្មី លើដីសម្បទាន ៥ម៉ឺនហិកតានៅកោះកុង
ចន្លោះមិនឃើញ
ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុង កំពុងត្រូវបានក្រុមហ៊ុនចិន Tianjing Union Development ចាប់ផ្តើមសាងសង់យ៉ាងសកម្មហើយ។ ក្រុមហ៊ុននេះ គ្រោងបោះទុន ៥ពាន់លានដុល្លារដើម្បីសាងសង់ព្រលានយន្តហោះនេះ លើទំហំផ្ទៃដីជាង ៥ម៉ឺនហិកតាក្នុងស្រុកថ្មបាំង និងបទុមសាគរ ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល។
លោកបន្តថាព្រលានយន្តហោះនេះសាងសង់លឿនឬយឺតអាស្រ័យលើល្បឿននៃការអភិវឌ្ឍរមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកទាំង២ នៃខេត្តកោះកុង។
លោក ស៊ិន ចាន់សិរីវុត្ថាបានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភាហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀងប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្មភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។
តំណាងក្រុមហ៊ុនTainjin Union Development Groupលោកស្រី ប៊ែលឡា ហ្សាង ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថាការធ្វើផែ ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចទទួលយន្តហោះខ្នាតធំ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្ត្រ និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។
តាមព័ត៌មានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋានលំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម៕