អាមេរិក បង្កើនការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​មេរោគ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កូរ៉េខាងជើង

  • 2017-11-15 07:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ដែល​មាន​តួនាទី​ការពារ​ពី​ការ​គំរាមកំហែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​កូរ៉េខាងជើង ដែល​បង្ក​ដោយ​មេរោគ​ម្យ៉ាង ឈ្មោះ "Hidden Cobra”។

ក្រុម FBI និង​ក្រសួង​ដដែល បាន​រកឃើញ​ថា Hidden Cobra ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦ បាន​គ្រោង​វាយលុក​លើ​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​លើ​អាកាស ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ឧស្សាហកម្ម​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ។

ភាគី​ទាំងពីរ​ខាងលើ បាន​រកឃើញ អាសយដ្ឋាន IP ជា​ច្រើន​ដែល​មាន​ទំនាក់ទំនង​ជាមួយ Hidden Cobra ដែល​បង្កើត​ឡើង​ដោយ​ក្រុម​មួយ​មាន​ឈ្មោះ​ថា Lazarus Group and Guardians of the Peace ។

ការ​ព្រមាន​នេះ ធ្វើឡើង​ក្រោយ​រយៈ​ពេល​៥​ខែ នៃ​ការ​រក​ឃើញ Hidden Cobra បន្ទាប់ពី​កើតមាន​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ២០០៩ ក្នុង​នោះ​មាន​ការ​លួច Hack ផលិតកម្ម​ភាពយន្ត SONY Pictures កាល​ពី​ឆ្នាំ​២០១៤​ផង​ដែរ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;