អាមេរិក សម្រេច​ជួយ​ស៊ីម៉ាក់ ដោះ​មីន​នៅ​កម្ពុជា រយៈពេល​២​ខែ​បន្ត​ទៀត

  • 2017-11-16 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ពី​សម្រេច​ចិត្ត​បន្ត​ជំនួយ​ដល់​ប្រតិបត្តិការ​របស់​ស៊ីម៉ាក់ រយៈពេល​២​ខែ​ទៀត​គឺ​ខែ​មករា និង​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ នេះ​ជា​ការ​ប្រកាស​របស់​លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក ហេង រតនា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ការ​បន្ត​ជំនួយ​របស់​អាមេរិក​នេះ នឹង​អាច​បន្ថយ​ការ​លំបាក​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំង​២ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សំណល់​ជាតិ​ផ្ទុះ​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហេង រតនា បាន​ប្រកាស​ពី​ការ​ផ្តាច់​ជំនួយ​របស់​អាមេរិក ដល់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ី​ម៉ាក់ ក្នុង​ការ​បោស​សម្អាត​គ្រាប់​បែក​អាមេរិក នៅ​កម្ពុជា។ ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក នឹង​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ក្នុង​ការ​បោស​សម្អាត​មីន និង​គ្រាប់​បែក​របស់​ខ្លួន នៅ​ភាគ​ខាង​កើត​កម្ពុជា។ គម្រោង​នេះ នឹង​ចាប់​ផ្តើម នៅ​ឆ្នាំ២០១៨។

លោក ហេង រតនា បាន​លើក​ឡើង​ថា ថវិកា​ជំនួយ​របស់​អាមេរិក​នោះ មាន​ទឹក​ប្រាក់​ប្រមាណ ២,៥ លាន​ដុល្លារ ក្នុង ១ឆ្នាំ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;