Apple ​ចាប់​ដៃ DJI ​ដាក់​លក់ Mavic Pro ស៊េរី​ថ្មី សមត្ថភាព​ខ្លាំង​ជាង​មុន

  • 2017-11-16 02:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Apple បាន​សហការ​ជាមួយ​ក្រុមហ៊ុន DJI ដើម្បី​បញ្ចេញ​លក់ Drone ម៉ូដែល Mavic Pro Alpine White ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង Mavic Pro មួយ​ចំនួន។

Mavic Pro Alpine White ជា​ប្រភេទ Limited Edition ដែល Apple ដាក់​លក់​នៅ​លើ​វេបសាយ​ផ្លូវការ​របស់​ខ្លួន មិនមាន​ក្រុមហ៊ុន​ដទៃ​ដាក់​លក់​បាន​ឡើយ។ ចំពោះ​ម៉ូដែល​ថ្មី​នេះ DJI បាន​បន្ថែម​ថ្ម​ឈ្លាសវៃ​ចំនួន ២គ្រាប់ និង​កង្ហារ​ចំនួន ២ ដែល​មិន​ធ្លាប់​មាន​នៅ​លើ Drone Mavic Pro ស៊េរី​មុន។

Drone ដែល​ផលិត​ឡើង​ក្រោម​ការ​សហការ​រវាង Apple និង DJI ដដែល អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 4K ជាមួយ​ឧបករណ៍ Gimbal ។ ហើយ​វា​មាន​មុខងារ​ឈ្លាសវៃ​ក្នុង​ការ​បញ្ជា​ហោះហើរ​ផងដែរ ដូចជា​មុខងារ ActiveTrack, TapFly និង Gesture Mode ជា​ដើម។

Mavic Pro Alphine White អាច​ហោះ​ចេញ​បាន​ចម្ងាយ​ជិត ៧​គីឡូម៉ែត្រ ដោយ​ប្រព័ន្ធ OcuSync និង​អាច​ហោះ​រយៈពេល ២៧​នាទី ជាមួយ​ល្បឿន​ប្រហែល ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​ផ្លាស់ប្ដូរ​ទៅ​ជា Sport Mode ។

ចំពោះ​តម្លៃ​វិញ Mavic Pro Alphine White ដាក់​លក់​ចំនួន ១០៤៩​ដុល្លារ​អាមេរិក​លើ​វេបសាយ​របស់ Apple ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;