រកឃើញ​កូន​ពៅ ដែល​បាន​កក់សំបុត្រ​យន្តហោះ​ទៅ​លេង World Cup 2018

  • 2017-11-16 04:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប៉េរូ បាន​ក្លាយជា​ក្រុម​ចុងក្រោយ​គេ ​ក្នុង​ចំណោម​ក្រុម​ទាំង​៣២ ដែល​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2018 បន្ទាប់ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ នូវែលហ្សេឡង់ ក្នុង​វគ្គ Play-off អន្តរជាតិ ដោយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ២-០ (ជើង​ទី​មួយ ០-០)។

ក្រុមប៉េរូ
ក្រុមនូវែលហ្សេឡង់

ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល ២-០ អម្បាញ់មិញ​នេះ ក្រុម​ប៉េរូ រក​គ្រាប់​បាល់​បាន១​គ្រាប់​ពី​ខ្សែ​បម្រើ Jefferson Farfan នៅ​នាទី​២៨ និង​១គ្រាប់​ទៀត​ពី​ខ្សែ​ការពារ Christian Ramos នៅ​នាទី​៦៥។

សកម្មភាពប្រកួតរវាង ប៉េរូ និង នូវែលហ្សេឡង់ ថ្ងៃទិ១៦ វិច្ឆិកា ឆ្នាំ២០១៧
អ្នកគាំទ្រក្រុមប៉េរូ

សូម​បញ្ជាក់​ថា ប៉េរូ ជា​ក្រុម​មកពី​ទ្វីប​អាមេរិក​ខាងត្បូង ខណៈ​នូវែលហ្សេឡង់ មកពី​ទ្វីប​អូសេអានី៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;