លោក ស៊ុន ចាន់ថុល ទៅ​ធ្វើទស្សនកិច្ច​​នៅក្រុមហ៊ុន​រថភ្លើង​ស្វ័យ​ប្រវត្តិ នៅ​ជប៉ុន

  • 2017-11-16 04:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​១៥​វិច្ឆិកា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ ក្នុង​បេសកកម្ម​ស្វែងរក​ការ​ពិត​ផ្នែក​ភស្តុភារ​កម្ម អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុនYokohama Seaside Line ដែលធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​រថភ្លើង​ស្វ័យ​ប្រវត្តិ (AGT) នៅទីក្រុងតូក្យូ។ នេះបើ​តាម​ការ​ឲ្យដឹងពីក្រសួង​សាធារណការ នៅថ្ងៃ​ទី១៦​វិច្ឆិកា​នេះ។

រូបថត៖ ក្រសួងសាធារណការ
ក្រុមហ៊ុន​បាន​ចែក​រំលែក​បទពិសោធន៍​ជាមួយ​គណៈ​ប្រតិភូ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ និងការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​រថភ្លើងAGT។ ប្រព័ន្ធAGTនេះ គឺជា​រថភ្លើង​ធុនស្រាល​មួយ​ធ្វើ​ចរាចរណ៍​យ៉ាងស្ងាត់​ដោយប្រើ​សំបក​កង់​កៅស៊ូ កាត់​បន្ថយ​សំឡេង​រំខាន និង​រំញ័រ​ដែលមាន​ល្បឿន​អតិបរមា​ចំនួន ៦០​គីឡូម៉ែត្រ។
រូបថត៖ ក្រសួងសាធារណការ

អ្នក​ដំណើរ​ប្រមាណ​ជាង​៥ម៉ឺន​នាក់​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​រថភ្លើងAGTនេះ ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង ហើយក្នុង​ពេលថ្មីៗ​នេះ​មាន​ប្រតិបត្តិករAGTចំនួន​៩ ដែលធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

រូបថត៖ ក្រសួងសាធារណការ

ក្រោយពី​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ជប៉ុន នៅក្នុង​ខែ​សីហា ឆ្នាំ​២០១៧ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុងការ​កសាង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើងAGT នៅ​រាជធានី​ភ្នំពេញ។

អង្គការJICA បាន​បញ្ជូន​ក្រុមការងារ​មួយ​ក្រុម ដើម្បី​ធ្វើការ​សិក្សា​លទ្ធភាព​ស្តីពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើងAGT ដែល​គ្រោងនឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ។ តាម​គោលដៅ​គ្រោងទុក កម្ពុជា​គួរតែ​មាន​ប្រព័ន្ធAGT ដែលអាច​ដំណើរការ​បាន​មុន​ពេល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ីហ្គេម​នៅឆ្នាំ ២០២៣​ខាងមុខ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;