រុស្ស៊ី ចង់​លក់​យន្តហោះ​ចម្បាំង MiG-35 ទៅ​ជាង ៣០​ប្រទេស

  • 2017-11-16 09:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយក​ក្រុមហ៊ុន​ផលិត​យន្តហោះ​រុស្ស៊ី MiG Ilya Tarasenko បាន​ឲ្យដឹង​ថា ប្រទេស​ជាង ៣០ កំពុង​ត្រៀម​ខ្លួន​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង​របស់​ពួកគេ ជាមួយ​យន្តហោះ MiG-35។ បច្ចុប្បន្ន យន្តហោះ​នេះ កំពុង​ធ្វើតេស្ត​សាកល្បង​នៅឡើយ។

លោក Tarasenko បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍១​ជាមួយ Bloomberg ក្នុង​ពិព័រណ៌​យន្តហោះ នៅក្រុង​ឌូបៃ​ថា ក្រុមហ៊ុន​លោក​មាន​ទិសដៅ​ក្នុងការ​លក់​យន្តហោះ​ធុនស្រាល​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ខ្លួន ឲ្យបាន ១០ពាន់​លាន​ដុល្លារ ក្នុងពេល​ដែល​យន្តហោះ​នេះ នឹង​វាយលុក​ចូល​ទីផ្សារ​នៅ​ដើមឆ្នាំ​២០១៨។

យន្តហោះ MiG-35 អាច​ហោះហើរ​ក្នុង​ល្បឿន ២៧០០​គីឡូម៉ែត្រ​ក្នុង១​ម៉ោង និង​ឈាន​ដល់​កម្ពស់ ១៧៥០០​ម៉ែត្រ។ កៅអី​ទី២ របស់​អាកាស​យានិក​ក្នុង​យន្តហោះ​នេះ អាច​ជំនួស​ដោយការ​ដាក់​ធុង​សាំង​បន្ថែម​១ទៀត​បាន។ វាជា​កំណែ​ប្រែថ្មី​របស់​យន្តហោះ​ចម្បាំង MiG-29 ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅ​ប្រទេស​ចំនួន​២៥ ក្នុងនោះ​រួមមាន ឥណ្ឌា ស៊ែប៊ី ស៊ូដង់ ស៊ីរី បេឡារុស អាល់ហ្សេរី និង​អ៊ីរ៉ង់៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;