ភាពយន្តភាគថ្មី១ បង្ហាញពីសម្លៀកបំពាក់សម័យលង្វែក
- 2017-11-16 10:00:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តភាគថ្មី១ បង្ហាញពីសម្លៀកបំពាក់សម័យលង្វែក
ចន្លោះមិនឃើញ
ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីរឿង "ភូមិគ្រឹះ១០០ល្បិច" កាលពី ថ្ងៃទី១៥វិច្ឆិកាម្សិលមិញ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយតួអង្គក្នុងរឿងតម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីនាសម័យលង្វែក។
ចំពោះការស្លៀកសម្លៀកបំពាក់ក្នុងសម័យកាលខាងលើនេះដែរ លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យកម្មវិធីផ្សាយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានមានប្រសាសន៍ថា ដោយសារតែសាច់រឿងទាំងមូលបានបង្ហាញទិដ្ឋភាពទាំងស្រុង នាសម័យកាលលង្វែក ដូច្នេះតួសម្ដែងទាំងអស់ត្រូវស្លៀកសម្លៀកបំពាក់ និងការតុបតែងខ្លួនឲ្យសមស្របទៅតាមសម័យកាលនោះតែម្ដង។
លោកថា ក្រោយរឿង "ភូមិគ្រឹះ១០០ល្បិច" នេះដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ កូនខ្មែរមួយចំនួន នឹងបានដឹងហើយស្គាល់ម៉ូដសម្លៀកបំពាក់ក្នុងសម័យកាលលង្វែក ជាក់ជាពុំខាន់ ថាតើ់ក្នុងសម័យហ្នឹងប្រជាពលរដ្ឋក៏ដូចជាត្រកូលអភិជនស្លៀកពាក់បែបណា។
ក្រៅពីបង្ហាញម៉ូដសម្លៀកបំពាក់សម័យលង្វែក រឿង "ភូមិគ្រឹះ១០០ល្បិច" ជាប្រភេទរឿងបែបល្បិចកលឈ្នានីសគ្នាទៅវិញទៅមក ដើម្បីដណ្ដើមបុរសដែលខ្លួនស្រលាញ់ រិះរកគ្រប់មធ្យោបាយទាំងអស់មិនខ្វល់ពីអ្នកណាម្នាក់ឡើយ។ រឿងនេះមានជាង ៣០ភាគ ដោយចេញថតចាប់ពីថ្ងៃទី១៦វិច្ឆិកានេះទៅ។ ចំណែកឯទីតាំងថតនៅតាមខេត្តក្បែររាជធានីភ្នំពេញ។ “ភូមិគ្រឹះ១០០ល្បិច" ចូលរួមសម្ដែងដោយ លោក សាយ សៀរ៉ា កញ្ញា ឆុំ វត្តី លី ឌីណា លីម មួយហ្គិច ព្រមទាំងតារាសម្ដែងប្រុសស្រីជាច្រើនរូបផ្សេងទៀត៕