អ្នក​ប្រយុទ្ធ MMA កម្ពុជា ២រូប មាន​ឈ្មោះ​វាយ​ក្នុង​ទ្រុង ONE Championship នៅ​សិង្ហបុរី

  • 2017-11-17 09:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ និង​កីឡា​ការិនី វី ស្រីខូច​ នឹង​ត្រូវ​ប្រកួត​ក្នុង​ទ្រុង ONE Championship នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​សប្ដាហ៍​ក្រោយ ក្នុង​កម្មវិធី IMMORTAL PURSUIT។

កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ចិន Mioa Litoa ក្នុង​ប្រភេទ​ទម្ងន់ ៥២-៥៦គីឡូក្រាម ខណៈ វី ស្រីខួច ត្រូវ​ជួប​តតាំង​កីឡា​ការិនី​ម្ចាស់​ផ្ទះ​សិង្ហបុរី May Ooi។

កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ អំឡុង​ពេល​ហ្វឹកហាត់
កីឡា​ការិនី​ វី ស្រីខួច ពេល​ប្រកួត​ក្នុង​កម្មវិធីរបស់ ONE Championship នា​ពេល​កន្លង​មក

ចំណែក​កីឡាការិនី​សញ្ជាតិ​​ខ្មែរ-អាមេរិកាំង ឯម សុវណ្ណា ក៏​ទំនង​ជា​ត្រូវ​វ៉ៃ​ក្នុង​កម្មវិធី​ដូច​គ្នា​នេះដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី ONE Championship នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា នៅ​ក្នុងកម្មវិធី​ដ៏​ធំ​នេះ ខ្លីៗ ក៏​នឹង​បញ្ជូន​បុគ្គលិក​ទៅ​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​សិង្ហបុរី​ផងដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;