ព្រឹក​នេះ នៅ​ទីស្នាក់ការ CNRP ត្រូវ​បាន​ដក​ស្លាកគណបក្ស​ចេញ​ហើយ

  • 2017-11-18 02:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ដក​អក្សរ និង​ទម្លាក់​ស្លាក​គណបក្ស​ហើយ។ ការ​ទម្លាក់​នេះ គឺ​បន្ទាប់ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី ខេត្ត ទាំង ២៥ រុះរើ​ស្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្ទាន់។

សកម្មភាពរុះរើស្លាកគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៧
ការ​ទម្លាក់​ស្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិនមែន​ធ្វើ​តែ​នៅ​ទេ​ស្នាក់​ការ​កណ្តាល​គណបក្ស នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក៏​បាន​ធ្វើ​ការ​ទម្លាក់​ជា​បន្តបន្ទាប់​ផង​ដែរ៕
សកម្មភាពរុះរើស្លាកគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៧
សកម្មភាពរុះរើស្លាកគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៧

អត្ថបទ៖ សោភា

អត្ថបទថ្មី
;