កីឡដ្ឋាន​ដែល​ត្រូវបាន​សាងសង់​ថ្លៃ​ជាង​គេ​លើ​លោក មាន​នៅ​ប្រទេស​ណា​ខ្លះ?

  • 2017-11-18 08:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មក​ទល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក សុទ្ធតែ​មាន​កីឡដ្ឋាន​ដែល​ត្រូវ​បាន​សាងសង់ ក្នុង​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ ហើយ​កីឡដ្ឋាន ដែល​គេស្គាល់​ថា មាន​តម្លៃ​សាងសង់​ថ្លៃ​បំផុត​លើ​ពិភពលោក ភាគច្រើន​ស្ថិត​នៅ​សហរដ្ឋអាមេរិក និង​ពីរ​ប្រទេស​ផ្សេង​ទៀត​។

១- កីឡដ្ឋាន Mercedes-Benz នៅ​សហរដ្ឋ​អាមេរិក

  • តម្លៃ​សាងសង់: ជាង ១,៨២ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: ក្រុម​បាល់ទាត់ Atlanta United

  • បើក​ដំណើរការ: ឆ្នាំ២០១៧

  • ទំហំ​ផ្ទុក​អ្នក​ទស្សនា៖ ៧១០០០នាក់

២- កីឡដ្ឋាន MetLife នៅ​អាមេរិក

  • តម្លៃ​សាងសង់: ជិត ១,៦០ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប New York Giant និង New York Jets

  • បើក​ដំណើរការ: ឆ្នាំ២០១០

  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៨២៥៦៦​នាក់

៣- កីឡដ្ឋាន Yankee នៅ​អាមេរិក

  • តម្លៃ​សាងសង់: ជាង ១,៥០ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប New York Yankees និង ក្រុម​បាល់ទាត់ New York City FC

  • បើក​ដំណើរ​ការ: ឆ្នាំ២០០៩

  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៤៩៦៤២​នាក់

៤- កីឡដ្ឋាន Montreal Olympic នៅ​ប្រទេស​កាណាដា

  • តម្លៃ​សាងសង់: ជាង ១,៥០ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: មិន​មាន​ច្បាស់​លាស់

  • បើក​ដំណើរការ: ឆ្នាំ​១៩៧៦

  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៨០០០០​នាក់

៥- កីឡដ្ឋាន Wembley នៅ​អង់គ្លេស

  • តម្លៃ​សាងសង់: ជាង ១,៤០ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស និង ក្រុម​បាល់ទាត់ Tottenham Hotspur (បណ្ដោះអាសន្ន)

  • បើក​ដំណើរការ: ឆ្នាំ​២០០៧

  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៩០០០០​នាក់

៦- កីឡដ្ឋាន AT&T នៅ​អាមេរិក

  • តម្លៃ​សាងសង់: ជាង ១,៣០ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប Dallas Cowboys

  • បើក​ដំណើរការ: ឆ្នាំ២០០៩

  • ទំហំ​ផ្ទុក​អ្នកទស្សនា: ៨០០០០​នាក់

៧- កីឡដ្ឋាន Levi's នៅ​អាមេរិក

  • តម្លៃ​សាងសង់: ជាង ១,៣០ ពាន់​លាន​ដុល្លារ​អាមេរិក

  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប San Francisco 49ers

  • បើក​ដំណើរការ: ឆ្នាំ​២០១៤

  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៦៨៥០០​នាក់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;