មកដឹង​ចំនួន​ពិន្ទុ​សរុប​នៃការ​ប្រឡង​ឆមាស​សម្រាប់​ថ្នាក់​ទី១២

  • 2017-11-20 03:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បានឲ្យដឹងថា ចំនួន​ពិន្ទុសរុប​នៃការ​ប្រឡង​ឆមាស​សម្រាប់​ថ្នាក់ទី១២ គឺ ៦២៥ពិន្ទុ។ នេះ​បើតាម​សេចក្តី​ណែនាំ​ ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃការ​ប្រឡង​នៅតាម​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​សម្រាប់​ឆ្នាំ ២០១៧-២០១៨ ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន កាលពី​ថ្ងៃទី១៧​កញ្ញា។

បេក្ខជនប្រឡងបាក់ឌុបកាលពីឆ្នាំកន្លងទៅ មកមើលលទ្ធផលប្រឡង (រូបតំណាង)
ចំពោះ​វិញ្ញាសារ​ប្រឡង​គឺមាន ១០មុខ​វិជ្ជា និងមាន​ពិន្ទុ​ខុសគ្នា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម។

ថ្នាក់​វិទ្យាសាស្រ្ត

១. អក្សរសាស្រ្តខ្មែរ៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

២. គណិតវិទ្យា៖ ពិន្ទុ​អតិបរមា ១២៥ពិន្ទុ រយៈពេល​ប្រឡង ១៥០នាទី

៣.រូបវិទ្យា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

៤. គីមីវិទ្យា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

៥. ជីវវិទ្យា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

៦. ផែនដី និង​បរិស្ថាន​វិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី

៧. សីលធម៌-ពលរដ្ឋ​វិជ្ជា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី

៨. ភូមិ​វិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី

៩. ប្រវតិ្ត​វិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី

១០. ភាសា​បរទេស៖ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី

ថ្នាក់​វិទ្យាសាស្រ្ត​សង្គម

១. អក្សរសាស្រ្តខ្មែរ៖ ពិន្ទុ​អតិបរមា ១២៥ពិន្ទុ រយៈពេល​ប្រឡង ១៥០នាទី

២. គណិតវិទ្យា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

៣.រូបវិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេលប្រឡង ៦០នាទី

៤. គីមីវិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី

៥. ជីវវិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០​នាទី

៦. ផែនដី និង​បរិស្ថាន​វិទ្យា៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០​នាទី

៧. សីលធម៌-ពលរដ្ឋ​វិជ្ជា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

៨. ភូមិ​វិទ្យា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

៩. ប្រវតិ្ត​វិទ្យា៖ ពិន្ទុ​អតិបរមា ៧៥ពិន្ទុ រយៈពេល​ប្រឡង ៩០នាទី

១០. ភាសា​បរទេស៖ ពិន្ទុ​អតិបរមា ៥០ពិន្ទុ រយៈពេល​ប្រឡង ៦០នាទី។

ចំពោះ​មុខវិទ្យា​ភាសា​បរទេស ពិន្ទុ​ត្រូវ​យកមក​បូក គឺ​ជាផលសង​នៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើបាន​ដកនឹង ២៥។ ពិន្ទុ​នេះ​បូក​ជាមួយ​ពិន្ទុ​មុខវិជ្ជា​ដទៃ​រួចហើយ ទើប​គណនា​រកមធ្យមភាគ​ពិន្ទុ​ឆមាស​ជាក្រោយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;