Ronaldo និង Benzema ជួយ Real ឡើង​ទៅ​វគ្គ​បន្ត ដោយ​បំបាក់ Apoel ទក់​សាច់

  • 2017-11-21 23:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជស Real Madrid បាន​ប្រកួត​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Apoel Nicosia ដោយ​លទ្ធផល ៦-០ ក្នុង Champions League ពូល​H កាលពី​យប់មិញ។ ៦គ្រាប់​របស់ Real ធ្វើបាន​ដោយ Modric ១គ្រាប់​នាទី២៣ Benzema ២​គ្រាប់ នាទី ៣៩ និង​៤៥+១ Nacho ១គ្រាប់​នាទី​៤១ និង Ronaldo ២គ្រាប់ នៅ​នាទី ៤៩ និង​៥៤។

នេះគឺ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​បំផុត​របស់ Real Madrid ចាប់តាំង​ពីឆ្នាំ​១៩៧៨​មក ដែលយក​ឈ្នះ​នៅ​ក្រៅដី ក្នុងការ​ប្រកួត​នៅ​ក្របខណ្ឌ​អឺរ៉ុប។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Real Madrid មាន​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​ជាមួយ​ក្រុម Tottenham Hotspur ទោះសល់​១ប្រកួត​ទៀត​ក៏ដោយ។ ចំណាត់ថ្នាក់​ក្នុង​ពូលនេះ Spurs ក្រោយយក​ឈ្នះ Dortmund ២-១ មាន ១៣​ពិន្ទុ ឈរនៅ​លេខ១ Real Madrid លេ២ មាន​១០ពិន្ទុ Dortmund លេខ​៣មាន ២​ពិន្ទុ Apoel Nicosia លេខ៤ មាន​២ពិន្ទុ។

លទ្ធផល​គូផ្សេងទៀត​រួមមាន

Spartak Moscow ១-១ NK Marbor

Besiktas ១-១ FC Porto

Sevilla ៣-៣ Liverpool

Man City ១-០ Feyenoord

Napoli ៣-០ Shakhtar Donetsk

Monaco ១-៤ RB Leipzig៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;