លោក ឃួង ស្រេង ព្រមានប្តឹង​មន្រ្តី​ដែល​រំលោភ​យកដី​សាធារណៈ

  • 2017-11-23 07:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​មន្ត្រី អាជ្ញាធរ​ដែនដី ដែលបាន​ទៅចាប់​ដី​រដ្ឋ នៅ​តំបន់​មិន​រៀបរយ របស់​សហគមន៍ក្រីក្រ ប្រញាប់​ប្រគល់​មកឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ​ជា​បន្ទាន់ បើនៅតែ​មិន​ព្រម​ឲ្យ នឹងអាច​មាន​ការ​ឈានទៅ​ដល់​ការប្តឹង​ផ្តល់​ទៅ​តុលាការ​ហើយ។ ការ​ព្រមាន​នេះ ធ្វើឡើង​ក្នុង​សិក្ខា​សាលា ស្ដីពី​ការ​ត្រួត​ពិនិត្យ តាមដាន​និង​ការ​គាំទ្រ ដល់ការ​អនុវត្ត សកម្មភាព​ពាក់ព័ន្ធ​ការ​លើក​កម្ពស់ ភាព​ធន់​របស់​សហគមន៍​ក្រីក្រ នៅព្រឹក​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក ឃួង ស្រេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «កន្លងមក​មាន​មន្រ្តី​អាជ្ញាធរ​ខ្លះ ទៅចាប់​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ដី​ប្រឡាយ យក​មក​សាងសង់​ផ្ទះ​ជួល សម្រាប់​ជួល​ឲ្យ​សហគមន៍​ក្រីក្រ​រស់នៅ កន្លងមក​នោះ បើ​នៅ​ពេល​ខាងមុខ មិន​ព្រម​ប្រគល់​ឲ្យ​ទេ រដ្ឋបាល​រាជធានី​អាច​ប្តឹង​ទៅ​តុលាការ ដាក់ទោស​ទណ្ឌ​ថែមទៀត»៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

;