Arsene Wenger ថា Arsenal ធ្វើបាន​ល្អ ទោះ​ចាញ់ Koln ក៏ដោយ

  • 2017-11-24 03:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាត់​កា​រក្លឹប Arsenal លោក Arsene Wenger និយាយថា​ក្លឹប​របស់​លោក ធ្វើ​បាន​ល្អ ដោយ​បាន​ឈាន​ទៅ​កាន់​វគ្គ​បន្ទាប់ (Knockout Stage) នៃ​ពាន​រង្វាន់ Europa League ទោះ​ចាញ់ FC Koln ដោយ​លទ្ធផល ០-១ កាលពី​យប់មិញ​នេះ​ក៏ដោយ។ ១គ្រាប់​របស់​ Koln ធ្វើបាន​ដោយ Guirassy នៅនាទី ៦២ ដោយបាល់​ពិន័យ ១១​ម៉ែត្រ។

Arsenal ឈរ​នៅលើ​កំពូល​តារាង នៃពូល​H មាន ១០​ពិន្ទុ បានឡើង​ទៅវគ្គ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ​ទោះសល់​១ប្រកួត​ទៀត​ក៏ដោយ ដោយសារ​តែក្រុម Red Star Belgrade និង Koln មានតែ​៦ពិន្ទុ​ដូចគ្នា ខណៈ​ក្រុម​បាត​ពូល BATE Borisov មាន​៥ពិន្ទុ៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;