Spurs ខកខាន​ឱកាស​ចូល Top 4 ដោយ​ប្រកួត​ចាញ់ Leicester

  • 2017-11-28 22:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Leicester City ដោយ​លទ្ធផល ១-២ ក្នុង​ក្របខណ្ឌ Premier League កាលពី​យប់មិញ។ នៅវគ្គ​ទី១ Leicester បាននាំ​មុខ​ក្រុម​ភ្ញៀវ ២គ្រាប់​ធ្វើបាន​នៅ​នាទី ១៣ ដោយ Vardy និង​នាទី ៤៥+១ ដោយ Mahrez។ ចូលដល់​តង់ទី​២ គឺ​ត្រូវ​រង់ចាំ​ដល់​នាទី​៧៩ ទើប Kane អាច​វាយបក​រក​បាន១​គ្រាប់​វិញ ឲ្យ Spurs ហើយ​លទ្ធផល​នេះ ត្រូវបាន​រក្សា​ដល់​ចប់​ការ​ប្រកួត។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Spurs មិនមាន​ឱកាស​ចូល​ក្នុង​តំបន់ Top 4 បាន​ឡើយ ពោលគឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៥ មាន​២៤ពិន្ទុ។ ក្រុម Top 4 រួមមាន៖ ក្រុម​លេខ១ Manchester City មាន ៣៧​ពិន្ទុ លេខ​២ គឺ Manchester United ក្រោយ​បំបាក់ Watford ៤-២ មាន​៣២ពិន្ទុ។ ក្រុមលេខ​គឺ Chelsea មាន​២៦ពិន្ទុ និង​លេខ៤ Arsenal មាន ២៥​ពិន្ទុ។ ឯ Leicester ក្រោយ​ឈ្នះ​ការ​ប្រកួត​នេះ បាន​ឡើង​ឈរលេខ​៩ មាន ១៧​ពិន្ទុ៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;