ក្រសួង​អប់រំ ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ខួរក្បាល​កុមារ​ ជាមួយ​សាកល​វិទ្យាល័យ​កូរ៉េ

  • 2017-11-30 08:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បានចុះ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ជាមួយ​សាកល​វិទ្យាល័យ SHINHAN នៃ​សាធារណរដ្ឋ​កូរ៉េ នាព្រឹក​ថ្ងៃទី៣០ ខែ​វិច្ឆិកា ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខួរ​ក្បាល​កុមារ​នៅ​កម្ពុជា។ ការចុះ​កិច្ច​ព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ដោយ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ ជាមួយ​តំណាង​សាកល​វិទ្យាល័យ SHINHAN នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី។

រូបថត៖ ក្រសួងអប់រំ
ក្រសួង​អប់រំ បាន​ឲ្យដឹង​ថា ​គម្រោង​នេះ​មាន​រយៈពេល​ ០២​ឆ្នាំ និង​ការ​អនុវត្ត​ដោយ​សកលវិទ្យាល័យ SHINHANលើ​ផ្នែក​មត្តេយ្យសិក្សា និង​បឋមសិក្សា នៅ​ប្រទេស​កម្ពុជា៕
រូបថត៖ ក្រសួងអប់រំ
រូបថត៖ ក្រសួងអប់រំ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;