កុំ​ភ្លេច​រង់​ចាំ​ទស្សនា ព្រះចន្ទ​ធំ​បំផុត​ប្រចាំ​ឆ្នាំ Super Full Moon ថ្ងៃ​អាទិត្យ​នេះ

  • 2017-12-01 07:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះចន្ទ​នឹង​មាន​ទំហំ​ធំ​ជាង​ធម្មតា ១៤ភាគរយ និង​ភ្លឺ​ជាង​ធម្មតា រហូត​ដល់​ទៅ ៣០ភាគរយ​ នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ ទី៣ ខែ​វិច្ឆិកាចុង​សប្ដាហ៍​នេះ។ បាតុភូមិ​ព្រះចន្ទ​រះ​ធំ​ប្លែក​ខុស​ធម្មតា​នេះ ត្រូវ​គេ​ហៅ​ថា Super Full Moon។ ប្រជាជន​នៅ​ទូទាំង​ពិភពលោក នឹង​បានឃើញ​បាតុភូត​នេះ រួម​ទាំង​ប្រិយមិត្ត​នៅ​កម្ពុជាផង​ដែរ។

នេះ​ជា​បាតុភូត Super Moon លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ ហើយ​វា​នឹង​កើត​មាន​២ដង​ទៀត នៅ​ថ្ងៃ​ទី២ និង​ទី៣០ ខែមករា ដើម​ឆ្នាំ​ក្រោយ។ Super Full Moon លើក​ចុងក្រោយ​ កើត​ឡើង​កាលពី​​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ឆ្នាំ​ ២០១៦។

គួរ​បញ្ជាក់ថា បាតុភូត​ព្រះចន្ទ​ពេញ​វង់​ធំ​ ឬ​​ Super Full Moon កើត​ឡើង​ដោយ​សារ​គន្លង​ព្រះ​ចន្ទ​មាន​រាង​ជា​អេលីប ដូច​នេះ​​នៅ​ពេល​ដែល​ព្រះចន្ទ​​​ពេញ​វង់​​ដើរ​ដល់​ចំណុច​​​កៀក​ភព​ផែន​ដី​ យើង​នឹង​ឃើញ​ព្រះចន្ទ​មាន​ទំហំ​ធំ​ជាង​ធម្មតា។

សូម​មើល​ប្លង់​ថត​ Super Full Moon ដូច​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;