ពេជ្រ ម្ទេសខ្មាំង ថា បើ​ប៉ះ​ថៃ គេ​រឹត​តែ​ខំ​វ៉ៃ​ថែម​ទៀត

  • 2017-12-07 08:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេជ្រ ​ម្ទេសខ្មាំង បានឲ្យដឹងថា មាន​ពេល​ខ្លះ​ ដៃ​គូ​សុំ​ឲ្យ​រូប​គេ​វ៉ៃ​ល្មម​ៗ​ក៏​ដោយ​ តែ​ខ្លួន​មិន​អាណិត​នោះ​ទេ។ ជា​ពិសេស​ទៀត​នោះ​ បើ​ប៉ះ​បរទេស​ដូច​ជា​ថៃ​ជា​ដើម​ វា​ជំរុញ​ទឹកចិត្ត​របស់​គេ​ឲ្យ​រឹតតែ​ខំ​វ៉ៃ​ថែម​ទៀត។​

ពេជ្រ ម្ទេសខ្មាំង ឈ្នះមេដាយមាសជើងឯកជាតិ
ម្ចាស់​មេដាយ​មាស​ជើងឯក​ជាតិ​ឆ្នាំ​២០១៧​ ប្រាប់​ទៀត​ថា​ ខ្លួន​មិន​ចង់​ទម្លាប់​ខ្លួន​វ៉ៃ​ត្រឹម​តែ​ឈ្នះ​ពិន្ទុ​ហើយ​ឈប់​វ៉ៃ​នោះ​ទេ​ ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ទស្សនា​មិន​ពេញ​ទៅ​នឹង​ការ​វ៉ៃ​មិន​អស់​របស់​ខ្លួន​ដែរ។​ យ៉ាង​ច្រើន​ពេល​ចុះ​ពី​សង្វៀន​វិញ​សុំ​ទោស​គ្នា​ទៅ​បាន​ហើយ។​ ***«ខ្ញុំ​វ៉ៃ​គឺ​អត់​ចេះ​អាណិត​ដៃ​គូ​នោះ​ទេ​ វ៉ៃ​រហូត​ទល់តែ​ទស្សនិជន​និយាយ​ថា វ៉ៃច្រើន​ដូច​នេះ​បើ​ចាញ់​ក៏​អស់​ចិត្ត​ដែរ»​***។ នេះ​ជា​សម្ដី​ ពេជ្រ ​ម្ទេសខ្មាំង។
ពេជ្រ ​ម្ទេសខ្មាំង

ពេជ្រ ​ម្ទេសខ្មាំង​ ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​របស់​ប្រទេស​កម្ពុជា​ ហើយ​គេ​ក៏​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ទៀត​ផង។​ រាល់​ការ​ប្រកួត​របស់​គេ​តែងតែ​ជក់ចិត្ត​ និង​ភាគ​ច្រើន​មិន​ដល់​ទឹក​ទី៥នោះ​ឡើយ។​ ជាក់​ស្ដែង​២ប្រកួត​ចុង​ក្រោយ​នេះ រូបគេ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​ទី១​ដូច​គ្នា​ មួយ​នៅ​កម្មវិធី​ Khmer-Thai Fight​ និង កម្មវិធី​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៧៕

ប្រភព៖ Sabay News អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;