Ronaldo មិន​ស្ថិត​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ល្អ​ទាំង​១០ ក្នុង​លីគ​អឺរ៉ុប​ទាំង៥ បច្ចុប្បន្ន​ទេ

  • 2017-12-13 04:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់ Cristiano Ronaldo របស់​ក្លឹប Real Madrid មិន​ជាប់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ទាំង​១០ ក្នុង​ចំណោម​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ (អង់គ្លេស, បារាំង, អេស្ប៉ាញ, អ៊ីតាលី និង អាល្លឺម៉ង់) នោះ​ទេ ក្នុង​រដូវកាល​នេះ។ នេះ​បើ​តាម​ការ​វិភាគ​របស់​មន្ទីរពិសោធន៍​បាល់ទាត់ CIES ។

ខ្សែប្រយុទ្ធ​វ័យ៣២​ឆ្នាំ​រូបនេះ ទើបតែ​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ជា​លើក​ទី​៥ កាលពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​រដូវ​កាល​២០១៧-១៨​នេះ រូបគេ​ហាក់​លេង​មិន​សូវ​បាន​ល្អ​ដូច​កាលពី​រដូវ​កាល​មុនៗ​ឡើយ។

ផ្នែក​លើ​ការ​បង្កើត​ឱកាស ការ​រួម​ចំណែក​ជួយ​ដល់​ក្រុម និង​ការ​ស៊ុត របស់ Ronaldo មន្ទីរ​ពិសោធន៍​បាល់ទាត់​ដដែល​រកឃើញ​ថា កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះបាន​ធ្លាក់​ទៅ​លេខ​ ១២ ។ ចំណែក​លេខ​១ បាន​ទៅ​លើ Sergio Aguero របស់ Man City លេខ២ Robert Lewandowski របស់ Bayern Munich និង​លេខ​៣ បាន​លើ Ciro Immobile របស់ Lazio ។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ Ronaldo ធ្លាក់​ចំណាត់ថ្នាក់​ដល់​លេខ​១២​នេះ គឺ​អាច​មកពី​ការ​ចាប់ផ្ដើម​រដូវ​កាល​នេះ រូបគេ​ធ្វើមិន​សូវ​បាន​ល្អ ក្នុង​នោះ រក​បាន​ទើប​តែ ៤​គ្រាប់​ប៉ុណ្ណោះ នៅ​ក្របខ័ណ្ឌ La Liga ក្នុង​ចំណោម​ការ​ព្យាយាម​ស៊ុត ៥៧ ដង។ រូប​គេ​ក៏​បាន​បង្កើត​ឱកាស​ចំនួន ១៩ ដង ក្នុង ១១ប្រកួត​ផងដែរ​៕

ខ្សែប្រយុទ្ធ​ល្អ​ទាំង១០ នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង៥ បច្ចុប្បន្ន

ខ្សែបម្រើស្លាបល្អ​ទាំង១០ នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង៥ បច្ចុប្បន្ន

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;