Wenger​ ថា បាល់ទាត់​គួរ​យក​ត្រាប់​តាម​កីឡា​ស៊ូម៉ូ ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង Man Utd-Man City

  • 2017-12-13 09:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Arsene Wenger បាន​អះអាង​ថា ខ្លួន​បាន​រៀន​សូត្រ​ពី​កីឡា​ស៊ូម៉ូ របស់​ជប៉ុន ដោយ​ការ​ធ្វើខ្លួន​ឲ្យ​ថ្លៃថ្នូរ​នៅ​ពេល​ឈ្នះ​លើ​គូ​ប្រកួត។ ការ​លើកឡើង​នេះ ​កើត​មាន​បន្ទាប់​ពី​អំពើ​ហិង្សា​វាយ​តប់​រវាង​សមាជិក​ក្រុម Manchester United និង Manchester City នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ នៅ​កីឡដ្ឋាន Old Trafford កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

កីឡាករ​របស់ Man City អបអរ ក្រោយយកឈ្នះ Man Utd នៅកីឡដ្ឋាន Old Trafford
គ្រូ​បង្វឹក​ក្រុម​កាំ​ភ្លើង​ធំ Arsenal ដែល​ធ្លាប់​ដឹកនាំ​ក្រុម Grampus Eight រយៈ​ពេល​២​ឆ្នាំ​មុន​ចូល​ដឹកនាំ Arsenal កាលពី​ឆ្នាំ​១៩៩៦ បាន​លើក​ឡើង​ថា កីឡាករ​បាល់ទាត់​គួរតែ​រៀន​សូត្រ​ពី​កីឡាករ ស៊ូម៉ូ។ លោក​ថា៖ ***«វា​ពិត​ជា​ពិបាក​ធ្វើ​ចិត្ត​បំផុត នៅ​ពេល​ដែល​ក្រុម​អ្នក​ចាញ់​ការ​ប្រកួត​ដ៏​សំខាន់​ដូច្នេះ ហើយ​ត្រូវ​ក្រុម​ម្ខាង​ទៀត​អបអរ​បញ្ឈឺ​ថែម​ទៀត​។ នៅ​ជប៉ុន ពេល​ចូល​មើល​ការ​ប្រកួត​ស៊ូម៉ូ យើង​មិន​អាច​ដឹង​អ្នក​ណា​ជា​អ្នក​ឈ្នះ​នោះ​ទេ ព្រោះ​ពួកគេ​មិន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ឲ្យ​យើង​បាន​ដឹង​ឡើយ ដោយសារតែ​ការ​គោរព​ចំពោះ​គូ​ប្រកួត​របស់​ពួកគេ​។ វា​បង្ហាញ​ពី​វប្បធម៌​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ អំពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»***។
កីឡា ស៊ូម៉ូ

គួរ​រំឭក​ថា គ្រូបង្វឹក​សញ្ជាតិ​បារាំង​ដដែល ក៏​ធ្លាប់​មាន​ប្រវត្តិ​ប៉ះ​ទង្គិច​នៅ​កីឡដ្ឋាន Old Trafford និង នៅ​កីឡដ្ឋាន​របស់​ក្លឹប West Ham ដោយ​ប៉ះ​ទង្គិច​ជាមួយ​លោក Alan Pardew កាលពី​ឆ្នាំ​២០០៦ ផងដែរ​៕

ចុចអាន FA ជីកកកាយ​រឿង​វាយតប់​គ្នា​រវាង Man Utd និង Man City នៅ​បន្ទប់​ផ្លាស់​ខោអាវ

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;