ទោះ​ចាញ់​ Man City ១១ពិន្ទុ តែ Mourinho ប្ដេជ្ញា​តស៊ូ​ដល់​ប្រកួត​ចុងក្រោយ ក្រោយឈ្នះ​ West Brom យប់មិញ

  • 2017-12-17 23:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ក្រុម Manchester United លោក Jose Mourinho បាន​អះអាង​ថា​ក្រុម​រ​បស់​លោក​នឹង​ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង Manchester City ដល់​ប្រកួត​ចុងក្រោយ ទោះ​បី​ជា​កំពុង​ចាញ់​ ១១ពិន្ទុ ក៏ដោយ។ លោក​បាន​អះអាង​យ៉ាង​ដូច្នេះ ក្រោយ​ក្រុម​របស់​លោក​យក​ឈ្នះ West Brom ២-១ ក្នុង​សប្ដាហ៍​ទី១៨ Premier League យប់មិញ​នេះ។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ និយាយ​ថា៖ "គ្រប់​ការ​ប្រកួត​ យើងព្យាយាម​ដើម្បី​ឈ្នះ។ យើង​នឹង​ព្យាយាម​រហូត​ដល់​ប្រកួត​ចុងក្រោយ ទល់​នឹង Watford នៅ​ទឹកដី Old Trafford ពាក់​កណ្ដាល​ខែ​ឧសភា"។

លទ្ធផល​នេះ ជួយ​ឲ្យ​ Man Utd រក​បាន ៤១ពិន្ទូ បន្ត​ឈរ​លេខ​២​ក្នុង​តារាង លើស​ក្រុម​លេខ៣ Chelsea ចំនួន ៣ពិន្ទុ តែ​ចាញ់​ក្រុម​លោក Pep Guardiola ដល់​ទៅ ១១ពិន្ទុ។

២គ្រាប់​របស់​បិសាច​ក្រហម ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Romelu Lukaku និង​ Jesse Lingard ខណៈ​១គ្រាប់​សង​វិញ​របស់​ West Brom ធ្វើ​បាន​ដោយ Gareth Barry៕ (ចុច​មើល​វីដេអូ​ហាយឡាយ ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;