កម្ពុជា មានយានយន្តជាង ៤លានគ្រឿង បានចុះបញ្ជីត្រឹមត្រូវ
- 2017-12-18 09:52:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា មានយានយន្តជាង ៤លានគ្រឿង បានចុះបញ្ជីត្រឹមត្រូវ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេស មានយានយន្តជាង ៤លានគ្រឿង បានចុះបញ្ជីត្រឹមត្រូវ តាមច្បាប់ ក្នុងនោះ គឺជារថយន្តមានជិត ១លានគ្រឿង។ របាយការណ៍នេះ ត្រូវបានលើកបង្ហាញ ក្នុងកិច្ចប្រជុំរវាងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICAជប៉ុន ព្រមទាំងអគ្គនាយកដ្ឋានគយ និងពន្ធដារ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នៅឆ្នាំ២០១៨ ក្រសួង អគ្គនាយកដ្ឋានពន្ធ និងរដ្ឋាករ ព្រមទាំងភាគីដៃគូអភិវឌ្ឍន៍ JICA ជប៉ុន នឹងរួមគ្នាកែសម្រួលយន្តការផ្នែកច្បាប់មួយចំនួន ក្នុងការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ការកែសម្រួលច្បាប់នេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាតាមOnline ផង និងដើម្បីធានាសុវត្ថិភាពរក្សាទិន្នន័យផ្សេងៗ តាមរយៈការកំណត់អត្តសញ្ញាណកម្មត្រឹមត្រូវ បញ្ចៀសអំពើចោរកម្មណាមួយ កើតមានឡើង។
ចំណែកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា សព្វថ្ងៃសមត្ថកិច្ច មានការលំបាក ក្នុងការអនុវត្តច្បាប់លើយានយន្ត ដែលមិនបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវ។ តាមច្បាប់ អ្នកដែលទិញយានយន្តបន្តពីម្ចាស់ដើម គឺចាំបាច់ត្រូវទៅកាត់ឈ្មោះ បើមិនដូច្នោះទេ នឹងមានបញ្ហាដល់ខ្លួន ទាំងផ្លូវច្បាប់ និងការផាកពិន័យ៕