គម្រោងរថភ្លើងអាកាស AGT នឹងរត់តាមបណ្តោយផ្លូវ៤ខ្សែ ទៅព្រលានយន្តហោះភ្នំពេញ
- 2017-12-20 02:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងរថភ្លើងអាកាស AGT នឹងរត់តាមបណ្តោយផ្លូវ៤ខ្សែ ទៅព្រលានយន្តហោះភ្នំពេញ
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមសិក្សាអង្គការ JICA ជប៉ុន អំពីគម្រោងរថភ្លើងអាកាស AGT ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ។ គម្រោងខ្សែរថភ្លើងនេះ មានប្រវែង ១៨គីឡូម៉ែត្រ រត់តាមបណ្តោយផ្លូវមួយចំនួនដូចជា៖ មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវវេងស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។