Nokia 9 ត្រៀម​ចេញ​ខែ​ក្រោយ តែ​គ្មាន​ឈីប Snapdragon 845 នោះ​ទេ

  • 2017-12-20 03:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ព័ត៌មាន​បែកធ្លាយ​នា​ពេល​កន្លង​មក Nokia 9 អាច​នឹង​បង្ហាញ​វត្តមាន​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០១៨​ខាង​មុខ ដែល​ជា​ស្មាតហ្វូន​បន្ត​តំណែង​ពី Nokia 8។

Nokia 9 នឹង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8 Oreo មាន​អេក្រង់ ៥,៥​អ៊ីញ ប្រភេទ OLED និង​ទំហំ​ផ្ទុក​ទិន្នន័យ 128GB។ កម្លាំង​ថ្ម​មាន​ទំហំ 3250mAh ឯ​កាមេរ៉ា​វិញ​ទំហំ 5MP (មុខ) និង 12MP + 13MP (ក្រោយ)។

អ្វី​ដែល​គួរ​ឲ្យ​ខក​ចិត្ត​បន្តិច​គឺ​ថា Nokia 9 នឹង​មិន​បំពាក់​បន្ទះ​ឈីប​ស៊េរី​ចុង​ក្រោយ​របស់ Qualcomm ទេ (SD 845) គឺ​នៅ​បន្ត​ប្រើ Snapdragon 835 ដូច​ប្រើ​នៅ​លើ Nokia 8 ដដែល។ ពាក់ព័ន្ធ​នឹង​រឿង​នេះ មាន​ការ​សន្និដ្ឋាន​ថា Qualcomm ទើប​បញ្ចេញ SD 845 ដូច្នេះ​ការ​ផលិត​មិន​ទាន់​មាន​ច្រើន​ឡើយ ហើយ​ណា​មួយ Samsung បាន​កក់​​ទុក​មុន​ទៅ​ហើយ សម្រាប់​បំពាក់​លើ Galaxy S9 ដែល​គ្រោង​ចេញ​នៅ​ខែ​មករា​ដូច​គ្នា៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;