វៀតណាម ឡើង​ឈរ​លើ​គេ​​នៅ​អាស៊ាន ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA ឯ​កម្ពុជា ធ្លាក់ ៣លេខ

  • 2017-12-21 09:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើសជាតិ​វៀតណាម បាន​ឡើង​​ឈរ​ចំណាត់ថ្នាក់​លេខ ១១២ ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA ឬ FIFA World Ranking ប្រចាំ​ខែ​ធ្នូ កើន​ឡើង​ដល់​ទៅ ១៣លេខ បើ​ធៀប​នឹង​ខែ​វិច្ឆិកា។

ការ​ឡើង​ចំណាត់ថ្នាក់​ដ៏​ច្រើន​នេះ ធ្វើ​ឲ្យ​វៀតណាម វ៉ា​ដាច់​ហ្វីលីពីន ក្លាយជាក្រុម​បាល់ទាត់​កំពូល​គេ​នៅ​អាស៊ាន ក្នុង​ដំណាច់​ឆ្នាំ​២០១៧។ ហ្វីលីពីន ដែល​ឈរ​លើ​គេ​នៅ​អាស៊ាន​ជា​យូរ​មកហើយនោះ បាន​ធ្លាក់​ចំនួន ៦លេខ ពោល​គឺ​ឈរ​ចំណាត់ថ្នាក់ ១២៤ ស្ថិត​នៅ​លេខ២ ក្រោម​វៀតណាម។

ចំណែក​ក្រុមជម្រើសជាតិ​កម្ពុជា ឈរ​លេខ ១៧៣ ធ្លាក់​ចុះ ៣លេខបើ​ធៀប​ខែ​វិច្ឆិកា។ ចំណាត់ថ្នាក់​នេះ មានន័យ​ថា កម្ពុជាឈរ​លេខ ៧នៅ​​អាស៊ាន លើ​ក្រុម​ម៉ាឡេស៊ី (១៧៤), ឡាវ (១៨២) ប្រ៊ុយណេ (១៩០) និង​ទីម័រខាងកើត (១៩១)។

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា

ក្រុមអាស៊ាន​ផ្សេង​ទៀត រួម​មាន៖ លេខ៣ ថៃ (១៣០), លេខ៤ មីយ៉ាន់ម៉ា (១៤០) លេខ៥ ឥណ្ឌូណេស៊ី (១៦២) និង លេខ៦ សិង្ហបុរី (១៧២)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;