ល្បឿនរវាង HTC U11+ និង Note 8 មួយណាលឿនជាង?
- 2017-12-25 02:13:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បឿនរវាង HTC U11+ និង Note 8 មួយណាលឿនជាង?
ចន្លោះមិនឃើញ
គណនីយូធូបល្បីឈ្មោះ PhoneBuff បានយកកំពូលស្មាតហ្វូនចំនួន២ម៉ូដែលគឺ HTC U11+ និង Galaxy Note 8 មកប្រៀបធៀបល្បឿនតទល់គ្នា។ មុននឹងទស្សនាវីដេអូ Kley Kley សូមបង្ហាញបន្តិចសិនអំពីកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនទាំង២ ដែលមានដូចជា៖
HTC U11+៖ បន្ទះឈីប Snapdragon 835 ល្បឿន 2.45GHz, UFS 2.1, RAM 6GB និងប្រព័ន្ធប្រតិបត្តិការ Android 8.0
Note 8៖ បន្ទះឈីប Snapdragon 835 ល្បឿន 2.35GHz, UFS 2.1, RAM 6GB និងប្រព័ន្ធប្រតិបត្តិការ Android 7.1.1
សូមទស្សនាវីដេអូប្រៀបធៀបល្បឿននៅខាងក្រោម៖
ក្នុងវីដេអូខាងលើ បង្ហាញថា HTC U11+ គឺអាចយកឈ្នះលើ Note 8 បាន។ សម្រាប់ការតេស្ដល្បឿនតង់ទី១ HTC U11+ ប្រើពេលបើកកម្មវិធីត្រឹមតែ ១នាទី និង២១វិនាទីប៉ុណ្ណោះ ហើយនៅតង់ទី២ ប្រើពេល ២៦នាទី។ ដោយឡែក Note 8 ត្រូវចាយពេល ១នាទី និង៣១វិនាទី សម្រាប់តង់ទី១ ខណៈនៅតង់ទី២ ចំណាយពេលអស់ ៣០វិនាទីបន្ថែមទៀត៕