យន្តហោះចុះលើទឹក ធំជាងគេលើលោក ត្រូវបានធ្វើតេស្តហោះសាកល្បងដោយជោគជ័យ
- 2017-12-25 02:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះចុះលើទឹក ធំជាងគេលើលោក ត្រូវបានធ្វើតេស្តហោះសាកល្បងដោយជោគជ័យ
ចន្លោះមិនឃើញ
AG600 ដែលជាប្រភេទយន្តហោះអាចចុះចតលើទឹក និងលើគោក ធំបំផុតលើលោក ផលិតដោយចិន ត្រូវបានដាក់ឲ្យដំណើរការហោះហើរតេស្តសាកល្បងដោយជោគជ័យ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងជូហៃ ខេត្តក្វាងតុង ប្រទេសចិន។
យន្តហោះចុះចតលើទឹក និងលើគោកនេះ នឹងត្រូវប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ ព្រមទាំងបេសកកម្មសង្គ្រោះ។ វាដំណើរការដោយម៉ាស៊ីន WJ-6 Turboprop ចំនួន ៤គ្រឿង ដែលផលិតដោយចិន និងមានទំហំប្រហាក់ប្រហែលនឹងយន្តហោះប្រភេទ Boeing 737 ។ AG600 មានទម្ងន់ ៥៣,៥ តោន។
ក្នុងបេសកកម្មភាពមួយ AG600 អាចហោះបានចម្ងាយជាង ៤០០០គីឡូម៉ែត្រ និងអាចបន្ថែមទឹកចំណុះ ១២តោន សម្រាប់ការពន្លត់អគ្គិភ័យ៕